(ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២)
ខេត្តកំពង់ស្ពឺ÷ ពិធីអុំទូក នៅខេត្តកំពង់ស្ពឺ រយៈពេលពីរថ្ងៃ បានរកឃើញទូក ដែលទទួលបានជ័យលាភីហើយ នៅក្នុងពិធីបិទកាលពីល្ងាច ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅវេលាល្ងាចដដែលនេះ រដ្ឋបាលខេត្ត ក៏បានប្រារព្ធពិធីសំពះព្រះខែ និងអកអំបុក ផងដែរ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថាៈ ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ សព្វថ្ងៃ ពិធីបុណ្យនេះ ត្រូវបានពលរដ្ឋក្នុងប្រទេសកម្ពុជា ប្រតិបត្តិបន្តរាល់ឆ្នាំ និងចាត់ទុកថា ជាបុណ្យប្រពៃណីវប្បធម៌ជាតិដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ ជាច្រើនទៀត។
លោកបានបន្តទៀតថាៈ លទ្ធផលនៃការប្រកួតរយៈពេល ២ ថ្ងៃ ទូកខ្នាតអន្តរជាតិ(បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ កំពង់ស្ពឺសែនជ័យបារមីលោកយាយមៅ ជាទូកបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តប្រើថិរវេលា ៩នាទី ៦វិនាទី
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះសំណាងសរសែនជ័យបារមីលោកយាយម៉ៅពេជ្រនិល ជាទូករបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រើថិរវេលា ៥នាទី ២៥វិនាទី។
ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះមហាសែនតដ ២៧៨ ជាទូករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ប្រើថិរវេលា ១២នាទី ៣៣វិនាទី។
ទូកខ្នាតផ្កាចារ (បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះតេជោមានជ័យភក្ដីឆត្រយោង ជាទូករបស់បញ្ហាការដ្ឋានទ័ពពិសេស ប្រើថិរវេលា ១០នាទី ៦វិនាទី។
ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះនាគខ្មៅត្រពាំងអំពិលក្តីល្វាមានជ័យបារមីលោកយាយម៉ៅពេជ្រនិល ជាទូករបស់ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ប្រើថិរវេលា ១០នាទី ២៣វិនាទី។
ចំណាត់ថ្នាក់លេខ៣ បានទៅលើទូកឈ្មោះ កំពង់ស្ពឺសែនជ័យបារមីលោកយាយម៉ៅ ជាទូករបស់កងរាជអាវុធហត្ថខេត្ត ប្រើថិរវេលា ១០នាទី ៣៧វិនាទី ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រែកត្នោតសែនជ័យបារមីលោកតាក្រូច ជាទូករបស់រដ្ឋបាលឃុំតាំងក្រូច ស្រុកសំរោងទង ប្រើថិរវេលា ១៧នាទី ១វិនាទី។ ទូកខ្លះ (បុរស) ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ មកវាមានជ័យ ជាទូករបស់ ឃុំសំបូរ ប្រើថិរវេលា ៩នាទី ២០វិនាទី។
ក្រោយពីបញ្ចប់ចែកពានរង្វាន់ ជូនក្រុមកីឡាទូក រួចរាល់ហើយ ក៏មានការប្រារព្ធ ពិធីសំពះព្រះខែ និងអកអំបុក ដែលជាពិធីមួយដែលគេរំឭកទៅដល់ ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គយោងយកកំណើតជាសត្វទន្សាយនៅក្នុងព្រះចន្ទហេតុនេះហើយ បានជាខ្មែរយើងតំណមក ធ្វើពិធីសែនព្រះខែ និងអកអំបុក ដើម្បីនឹកទៅដល់គុណព្រះចន្ទដែលមានគុណមកលើសត្វលោកយើងទាំងអស់ ដែលយើងបានកើតនៅក្នុងលោកយើងនេះឯង៕