(ចេញផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២)
ភ្នំពេញ ៖ អាជ្ញាធរសមត្ថកិច្ចគ្រប់ខេត្តកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចក្រ ទ្បាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយចុះបង្ក្រាបទីតាំងល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដែលស្ថិតក្រោមការគ្រប់គ្រង។
ដោយទ្បែក សមត្ថកិច្ច និងអាជ្ញាធរនៅខណ្ឌសែនសុខក៏កំពុងសកម្មចុះបង្ក្រាបដូចគ្នា ។ ប៉ុន្តែអាជីវករដែលលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ជាន់ទី៣ គាត់នៅមានចម្ងល់ថា ចុះហេតុអ្វីបានជាកន្លែងលេងល្បែងគ្រប់ប្រភេទ ដូចជាហ្គេមបាញ់ត្រីជាដើម។ល។នឹង។ល។ ដែលមានទីតាំងនៅផ្សារទំនើបអ៊ីអន២ ជាន់ទី៣ ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅតែបើកលេងជាធម្មតា ឬមួយអាជ្ញាធរដែលពាក់ព័ន្ធចុះបង្ក្រាបកន្លងមកគ្រាន់តែជាឈុតឆាកសំដែងប៉ាហ៊ីឲ្យថ្នាក់ដឹកនាំខាងលើមើល ឬ មួយយ៉ាងណា.? ឬមួយទុក្ខដើម្បីបង្អួតភ្នែកភ្ញៀវជាតិនិងអន្តរជាតិ ដែលចូលមកដើរកំសាន្តឬទិញអីវ៉ាន់នៅក្នុងផ្សារទំនើបខាងលើនេះ.? ជាពិសេសកំពុងតែបង្វក់ស្មារតីក្មេងៗឲ្យចូលលេងយ៉ាងអាណាធិបតេយ្យដែលកំពុងធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម។
ជាក់ស្ដែងនៅថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០២២នេះ អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ យើងបានចុះទៅដល់ទីតាំងខាងលើ ឃើញថាទីតាំងខាងលើកំពុងតែបើកលេងល្បែង ហ្គេមបាញ់ត្រីពិតប្រាកដមែន!! ហើយអង្គភាពយើងបានថតផ្ដិតយករូបភាព ធ្វើការផ្សព្វផ្សាយជួនថ្នាក់ដឹកនាំខាងលើៗលោកជ្រាបជាព័ត៌មានផងដែរ។
ប្រជាពលរដ្ឋ នឹងអាជីវករលក់ដូរនៅផ្សារទំនើបអ៊ីអន២ បានឲ្យដឹងថា នៅទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រី នៅខាងលើជាន់ទី៣នោះមានអ្នកចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនជាពិសេសយុវវ័យ សិស្សសាលា ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ និងអូមីក្រុង នោះឡើយ។
តាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការពាក់ព័ន្ធជាមួយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺគ្មាននរណាអាចបើកលេងល្បែងហ្គេមបាញ់ត្រី ក៏ដូចជាល្បែងផ្សេងៗទៀតនៅ ផ្សារទំនើបអ៊ីអន២ ជាន់ទី៣ បានទេ គឺទាល់តែមានការឃុបឃិតជា ប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ហេតុនេះលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរពិនិត្យទៅលើសកម្មភាពរបស់សមត្ថកិច្ចនគរបាល និងមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ ខ្លះផង។
ដើម្បីភូមិ/ឃុំមានសុវត្ថិភាព{៧ចំណុច}និងជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងអាជីវករក៏ដូចជាមហាជនដាក់ ការសង្ស័យប្រហែលជាឆ្នាំងបាយអាជ្ញាធរមូលដ្ឋាន!!រឺមានការឃុបឃិតនិងបើកភ្លើងខៀវបង្កើតបទល្មើសដើម្បីទទួលលាបសក្ការៈជាផលប្រយោជន៍។គួរគប្បីមានវិធានការចុះបង្ក្រាបផង!!!
ប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅក្នុងផ្សារទំនើបអ៊ីអន២ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សូមអំពាវនាវស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមេត្តាចាត់មន្ត្រីជំនាញចុះទៅបង្ក្រាបល្បែងស៊ីសងនេះផងទាន៕