ទាន់ហេតុការណ៍
ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា

សមត្ថកិច្ចខណ្ឌចំការមន ដឹកនាំដោយលោក គៀង ល័ក្សណ៍ អភិបាលខណ្ឌចំការមន ក្រោយពីរទទួលបានព័ត៌មានថា មានករណីល្បែងស៊ីសងបញ្ចល់មាន់ អាប៉ោង នឹង យូគី ខ្នាតយក្ស ក៏ចុះទៅដល់ទីតាំង ភ្លាម!

សមត្ថកិច្ចខណ្ឌចំការមន ដឹកនាំដោយលោក គៀង ល័ក្សណ៍ អភិបាលខណ្ឌចំការមន ក្រោយពីរទទួលបានព័ត៌មានថា មានករណីល្បែងស៊ីសងបញ្ចល់មាន់ អាប៉ោង នឹង យូគី ខ្នាតយក្ស ក៏ចុះទៅដល់ទីតាំង ភ្លាម!

 

ភ្នំពេញ៖ លោក គៀង ល័ក្សណ៍ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ក្រោយពីទទួលបានព័ត៌មានថា មានទីតាំងបនល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី ដ៏ធំលំដាប់ខ្នាតយក្ស បានបង្កប់នៅក្នុងអាគា (ការជួលដ៏ធំ) នៅជាន់ទី៣ ស្ថិតនៅ តាមបណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់បើកដំណើរលែងនៅថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌចុះទៅដល់ទីតាំងភ្លាម។

លោកអភិបាល បានអញ្ជើញអ្នកសារព័ត៌មានមួយចំនួនចូលរួមផងដែរ ក្នុងនោះមានអង្គភាពសារព័ត៌មាន(ស៊ីអិនធី ហតញូយ៍) (អំណាចទាំង៤) (រស្មីស្ទឹងត្រង់) (CSP TV) (SSb TV). ដើម្បីបញ្ជាក់តាមការសំណូមពររបស់មហាជនក៏ដូចជាស្ថាប័នអ្នកសារព័ត៌មានមួយចំនួនបានចុះផ្សាយថា មានការបើកល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី នៅក្នុងសកម្មភាពនិងមានការអង្កេតដោយយកចិត្តទុកដាក់បំផុតពីជាន់ក្រោមរហូតដល់ជាន់ទី៤ ខាងលើគឺបានត្រួតពិនិត្យឃើញថា អាគារដែលសាងសង់គឺមិនមានមនុស្សណាម្នាក់ឬសម្ភារដែលជាឧបករណ៍សម្រាប់លេខល្បែងណាមួយឡើយ ក្នុងនោះមានអង្គភាពសារព័ត៌មានបានចូលរូមជាមួយឃើញនិងភ្នែកផ្ទាល់ផងដែរ ជាលទ្ធផលកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងខាងលើឃើញថា មិនមានល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី ដូចបណ្ដាញសារព័ត៌មានចុះផ្សាយនោះទេ។

លោកអភិបាលបានមានប្រសាសន៍ទៀតថា លោកសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មាន បានរាយការណ៍ជូនលោក លោកនឹងបន្តចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ ដែលកើតមាននៅក្នុងខណ្ឌរបស់លោកគ្រប់គ្រងឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយមិនមានការលើកលែងនោះទេ។

មហាជនសាទរទៅនឹងចំណាត់ការរបស់លោក គៀង ល័ក្សណ៍ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌចុះមកចំណុចទីតាំងដែលបណ្ដាញសារព័ត៌មានចុះផ្សាយថា មានល្បែងស៊ីសងមាន់ជល់ អាប៉ោង យូគីនេះ ទោះមិនបានផ្លែផ្កាអ្វីក៏ជាសារមួយបញ្ញាក់អារម្មណ៍ទៅដល់ក្រុមអ្នកញៀនល្បែងដែលមានបំណងចង់បើកល្បែងស៊ីសងក្នុងខណ្ឌដែលលោកគ្រប់គ្រង ចំណុចត្រង់នេះ សបញ្ជាក់ឱ្យឃើញថា លោកអភិបាល គិតគូរពីភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!