ទាន់ហេតុការណ៍
ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា

បែកធ្លាយ មេប៉ុស្តិ៍ឃុំដូនបា ស្រុកគាស់ក្រឡ កាន់កាប់និងលួចយកដីស្របច្បាប់អ្នកដទៃលក់ ដោយមិនខ្លាចញញើតនិងច្បាប់

បែកធ្លាយ មេប៉ុស្តិ៍ឃុំដូនបា ស្រុកគាស់ក្រឡ កាន់កាប់និងលួចយកដីស្របច្បាប់អ្នកដទៃលក់ ដោយមិនខ្លាចញញើតនិងច្បាប់

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ មានការបែកធ្លាយឯកសារទិញ-លក់មួយចំនួន និង លិខិតមួយច្បាប់របស់មេឃុំឆ្នាល់មាន់ ទាក់ទងនិងរឿងអាស្រូវ របស់លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំដូនបា ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានលួចកាន់កាប់ និងរំលោភបំពាន លើដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គី ខលឈ័រ ហ្រ្គីនហ្វៀល ។ ក្នុងលិខិតនោះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ និងចុះហត្ថលេខា ដោយលោក អ៊ុក សារឿន មេឃុំឆ្នាល់មាន់ ។ ដោយខ្លឹមសារក្នុងលិខិតមួយនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៤ តំណាងក្រុមហ៊ុន បានសហការជាមួយ អាជ្ញាធរ ឃុំឆ្នាល់មាន់ បានចុះពិនិត្យលើទីតាំងដីជាក់ស្តែង សង្កេតឃើញថា មានបុគ្គលមួយចំនួន កំពុងធ្វើសកម្មភាព រំលោភបំពានយកដីក្រុមហ៊ុន ដោយក្នុងនោះក៏មានឈ្មោះ លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល ឃុំដូនបា ផងដែរ ។ក្រៅពីបែកធ្លាយលិខិតរបស់ឃុំឆ្នាល់ សារព័ត៌មាន យើងក៏បានទទួលព័ត៌មានយ៉ាង ច្រើន ជាបន្តបន្ទាប់ ជុំវិញភាពមិនប្រក្រតី របស់លោក ចាន់ ពិសិដ្ឋ ទាំងសម្តីរបស់ពលរដ្ឋ និង អាជ្ញាធរមួយចំនួន ក្នុងមូលដ្ឋាន បានប្រាប់ថា លោក នាយប៉ុស្តិ៍ឃុំដូនបា ម្នាក់នេះ បានកាន់កាប់ និង លួចយកដីក្រុមហ៊ុន ទៅលក់ យ៉ាងអណាធិបតេយ្យ ពិតប្រាកដមែន ។ ដោយសកម្មភាពមួយនេះ ស.បញ្ជាក់អោយឃើញថា ក្នុងនាមលោក ចាន់ ពិសិដ្ឋ ជានគរបាល យុត្តិធម៌ ជាអ្នកចេះដឹងផ្នែកច្បាប់ ម្នាក់ដែរ តែបែរជា ថ្លើមធំពាសមេឃ ហ៊ានលួចលួចកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិ របស់អ្នកដទៃ យ៉ាងគឃ្លើន ដោយកំពុងជាន់ឈ្លី បទបញ្ជាររបស់ថ្នាក់ដឹកនាំ និង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

តាមប្រភពព័ត៌មាន ពីមជ្ឈដ្ឋាននានា បានខ្សឹបផងដែរថា កាលពីកន្លងទៅថ្មីៗនេះ លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំដូនបា ក៏ធ្លាប់បានអួតក្តែងៗ ថា រូបលោក ពិតជា មានដី នៅលើដី ក្រុមហ៊ុន ពិតប្រាកដមែន ហើយបានធ្វើការទិញ-លក់ ជាមួយអ្នកដទៃ ដោយមិនចាំបាច់ធ្វើលិខិតស្នាមក៏មានដែរ គ្រាន់តែចរចាគ្នា គឺប្រគល់លុយ រួចជាការស្រេច ។

ពាក់ព័ន្ធករណីនេះនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អុឹម កុសល់ អ្នកនាំពាក្យ ស្នងការ នគរបាល ខេត្ត បាត់ដំបង បានប្រាប់តាមទូរស័ព្ទអោយដឹងថា………………(ដាក់លំលេងបទសំភាសន៍) ។

ជុំវិញភាពមិនប្រក្រតីរបស់លោក ចាន់ ពិសិដ្ឋ ដោយយោងតាមប្រភព ព័ត៌មានដែលអង្គភាព យើង ទទួល បានមកនេះ សូមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង ដាក់អធិការកិច្ច ចុះស៊ើបអង្កេត និងមានវិធានការតាមផ្លូវច្បាប់ផង ដើម្បីកុំអោយនគរបាលមួយចំនួន ទៀត យកគំរូ តាម បុគ្គលខិលខូចមួយនេះ ដែលជាហេតុ នាំអោយ ប៉ះពាល់ កិត្តិយស និង សេចក្តីថ្លៃថ្នូរ របស់ នគរបាល ជាតិ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!