ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ព្រៃឡង់ត្រូវបំផ្លាញ់យ៉ាងរង្គាល ដោយក្រុមឈ្មួញ បានឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធគៀងគរក្រុមពលរដ្ឋឲ្យចូលទៅកាប់រំលំដើមឈើធំៗអាជ្រៀកដឹកចេញមកលក់ឲ្យ(ក្រុមហ៊ុនភីអិនធី)..!!

ព្រៃឡង់ត្រូវបំផ្លាញ់យ៉ាងរង្គាល ដោយក្រុមឈ្មួញ បានឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធគៀងគរក្រុមពលរដ្ឋឲ្យចូលទៅកាប់រំលំដើមឈើធំៗអាជ្រៀកដឹកចេញមកលក់ឲ្យ(ក្រុមហ៊ុនភីអិនធី)..!!

 

(ខេត្តព្រះវិហារ)តើមានមន្ត្រីពាក់ព័ន្ធណាខ្លះ.?ប្រព្រឹត្តអំពើពុករលួយ.? នៅពីក្រោយខ្នង ក្នុងការបើកភ្លើងខៀវឲ្យឈ្មួញឈើល្បីខ្លាំងឈ្មោះ ចាប សារ៉ន បន្តសកម្មភាពគៀងគរ ក្រុមពលរដ្ឋឲ្យចូលទៅកាប់រំលំដើមឈើធំៗក្នុងតំបន់ស្នូល ព្រៃឡង់ និង អាច្រៀកដឹកលក់ធ្វើអាជីវកម្ម ជ្រកក្រោមស្លាក(ក្រុមហ៊ុនភីអិនធី)។

ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.! ខណៈ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តព្រះវិហារ និង ខេត្តកំពង់ធំ បានឲ្យដឹងថា មានឈ្មួញឈើល្បីខ្លាំងឈ្មោះ លោក ចាប សារ៉ន មានតួនាទី នាយរងការរិយាល័យបំភ័ន្ត អករ:នៃកងរាជអាវុធហត្ថ  កំពុងគៀងគរ ក្រុមពលរដ្ឋឲ្យចូលទៅ កាប់រំលំដើមឈើធំៗនឹងអាជ្រៀកឈើ ក្នុងតំបន់ស្នូលព្រៃឡង់ កំពុងធ្វេីការដឹកជញ្ជូន តាមគោយន្តកន្រ្តៃរាប់សិបគ្រឿង ចំណែក(ក្រុមហ៊ុនភីអិនធី)ត្រូវបានប្រជាសហគមន៍ប្រាប់ថា ជាអ្នកឈរចាំប្រមូលទិញការដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់ ។

សេចក្តីរាយការណ៍បានឲ្យ(ភ្នាក់ងារ)យើងដឹងថា មានឈ្មួញឈើល្បីខ្លាំងឈ្មោះ ចាប សារ៉ន មានតួនាទីនាយរងការរិយាល័យបំភ័ន្ត អករ:នៃកងរាជអាវុធហត្ថ និងជាមេការធំក្នុង(ក្រុមហ៊ុនភីអិនធី) បានពង្រាយកម្លាំងឱ្យឈរជើង ចាំប្រមូលទិញឈើប្រភេទលេខ២ មានដូចជា.សុក្រម ឈ្លិច ផ្ចិក ស្រឡៅ និងឈើក្រហម. ដែលមានប្រវែង វែងៗ សម្រាប់រៀបដាក់លើរថយន្តយីឌុប ដើម្បីយកទៅចែកចាយ តាមដេប៉ូឈើនានា ទូទាំងប្រទេស។

ព្រោះតែមាន ក្រុមហ៊ុន ឈរជើងចាំទិញឈើទ្រង់ទ្រាយធំ និងក្រោមការសម្របសម្រួល ធានាសុវត្ថិភាព ដល់ក្រុមពលរដ្ឋ ដែលចូលកាប់បំផ្លាញ.ព្រៃឡង់.ជាហេតុនាំឱ្យ ពលរដ្ឋ នៅស្រុករវៀងសម្រុកនាំគ្នា វេចបាយកញ្ចប់ កាន់ម៉ាស៊ីនត្រង់ស៊ីន័រ គ្រប់ដៃ បើកគោយន្ត ចូលកាប់បំផ្លាញព្រៃឈើធំៗនៅតំបន់ព្រៃឡង់ ត្រង់ចំណុច (បុស្សរាំង.ក្បាលដំរី.ស្រែកណ្តាល.អូរអាចម៍ដែក.ភូមិចាស់.ភ្នំចោត.ប្រាសាទគោល.ព្រៃស្រឡៅ និងស្រែតាង៉ុត) ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងក្នុងភូមិសាស្ត្រស្រុករវៀង ខេត្តព្រះវិហារ យ៉ាងរង្គាល លាន់សូរទ្រហឹងរំពងពេញព្រៃ ខណៈមន្ត្រីជំនាញ បានរក្សាភាពស្ងៀមស្ងាត់ ស្រវាំងភ្នែកមើលមិនឃើញ ត្រចៀកថ្លង់ស្ដាប់មិនឮអ្វីទាំងអស់។

សូមជម្រាបថាៈ ទីតាំងដីសម្បទានរបស់ក្រុមហ៊ុន(ភីអិនធី) ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។

ភាពមិនប្រក្រតីជាច្រើន នៃឧក្រិដ្ឋកម្មព្រៃឈើ ចេញពីតំបន់ព្រៃឡង់ រូបភាពដឹកឈើ កាលពីកន្លងទៅថ្មីនេះ ក្រុមឈ្មួញបានប្រមូលទិញឈើ ពីក្រុមពលរដ្ឋខាងលើដឹកមកស្តុកនៅក្នុង(ក្រុមហ៊ុនភីអិនធី) ហើយដឹកចេញទៅរកទីផ្សារ ក្នុងខេត្តនានាទូទាំងប្រទេស ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សានូវភាពស្ងៀមស្ងាត់ពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ (ភ្នាក់ងារយើង) បានទំនាក់ទំនងសួរពាក់ព័ន្ធនឹងបញ្ហាខាងលើនេះតាមប្រព័ន្ធ តេឡេក្រាម បានត្រឹមតែចូលមើលហើយលុបប្រូហ្វាលតេឡេក្រាំរបស់លោកចេញបាត់។

តើជាការពិតដែលឬទេ.? ខណៈសេចក្តីរាយការណ៍ពីមន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ ក្នុងខេត្តព្រះវិហារ និង ខេត្តកំពង់ធំ ថាមេឈ្មួញល្បីខ្លាំងឈ្មោះ ចាប សារ៉ន មានតួនាទីនាយរងការរិយាល័យបំភ័ន្ត អករ:នៃកងរាជអាវុធហត្ថ និងជាមេការធំប្រចាំ(ក្រុមហ៊ុនភីអិនធី) បានដាក់ពង្រាយកម្លាំងឲ្យឈរជើងចាំប្រមូលទិញឈើពីក្រុមពលរដ្ឋ ដឹកចូលយកមកស្តុបទុក្ខក្នុង(ក្រុមហ៊ុនភីអិនធី)ដោយខុសច្បាប់។

ខណៈកន្លងទៅថ្មីៗនេះនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ បានស្ដីបន្ទោសឲ្យលោក ចាប រ៉ន និងលើកឡើងថា………..(ដាក់សំឡេង)

ពាក់ព័ន្ធនឹងការចោតប្រកាន់ខាងលើនេះដែរ(ភ្នាក់ងារ)យើងមិនអាចសុំការបកស្រាយណាមួយពីលោក ចាប សារ៉ន បានទេដោយលេខទូរសព្ទមិនអាចទាក់ទងបាន។

ករណីនេះសូម ឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង បើកការស៊ើបអង្កេត លើប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ គឺលោក សុង ច័ន្ទសុជាតិ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នឹងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ដែលករណីភាពមិនប្រក្រតីរឿងឈ្មួញឈើល្បីខ្លាំងឈ្មោះ ចាប សាររ៉ន ដែលបានឃុបឃិតគ្នាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដោយគៀងគរក្រុមពលរដ្ឋឲ្យចូលទៅកាប់រំលំដើមឈើធំៗក្នុងតំបន់ស្នូលព្រៃឡង់ អាច្រៀកដឹកចេញមកដោយលោក ចាប សារ៉ន បានពង្រាយកម្លាំងឲ្យឈរជើងចាំប្រមូលទិញដឹកចូល(ក្រុមហ៊ុនភីអិនធី) ដោយខុសច្បាប់។

គេកត់សម្គាល់ថា សកម្មភាព នៃការកាប់រំលំដើមឈើធំៗក្នុងតំបន់ស្នូល ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុករវៀង ដើម្បីដឹកជញ្ជូនឈើ មកលក់ឱ្យ(ក្រុមហ៊ុនភីអិនធី)នៅស្រុករវៀងនេះដែរ គឺបានកើតឡើងជាយូមកហើយ ប៉ុន្តែនៅកំឡុង ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានក៏ក្រើកឡើងយ៉ាងអនាធិបតេយ្យ
ដូចជា៖
១. ការកាប់បំផ្លាញដើមឈើធំៗនៅក្នុងតំបន់ព្រៃឡង់ ដោយឈ្មួញឈើល្បីខ្លាំងឈ្មោះ លោក ចាប សារ៉ន មានតួនាទី នាយរងការរិយាល័យបំភ័ន្ត អករ:នៃកងរាជអាវុធហត្ថ នឹងជាមេការធំប្រចាំ(ក្រុមហ៊ុនភីអិនធី)

២. សកម្មភាពការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ និងប្រើឧបករណ៍សម្រួលដល់ការកាប់ឈើ (រណាយន្ត) ឆ្លងកាត់មុខស្នាក់ការយាមល្បាតរបស់មន្ត្រីឧទ្យានុរក្សនីមួយៗដោយពុំមានចំណាត់ការច្បាស់លាស់កត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់និរន្ដភាពជីវចម្រុះ និងបរិស្ថាន។

ជុំវិញករណីនេះ កាលពីយប់ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកកាសែត ចំនួន៣នាក់ ត្រូវបានចាប់ឃុំខ្លួនពីបទ កំហែងយក លុយជាង២.០០០ដុល្លារ ជាថ្នូរនិងមិនផ្សាយព័ត៌មាន រាល់បទល្មើសព្រៃឈើខាងលើ។

មជ្ឈដ្ឋានខាងក្រៅ លើកឡើងថាៈ ចាំបានតែអ្នកកាសែត ចុះហេតុអ្វីបទល្មើសព្រៃឈើ ដែល(ក្រុមហ៊ុនភីអិនធី) ប្រមូលទិញពីក្រុមពលរដ្ឋ នៅស្រុករវៀង ដោយលើកដាក់រថយន្តយីឌុប ដឹកឆ្លងកាត់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីធ្វើការចែកយ៉ាងអនាធិបតេយ្យ នោះ ហេតុអ្វីសមត្ថកិច្ច មិនចាត់វិធានការបង្ក្រាបផង.?។

ទោះជាយ៉ាងណាក្ដីៈ មហាជនសូមស្នើសុំឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារជាពិសេស នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាប បទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាប រាល់ការកាប់បំផ្លាញដើមឈើធំៗក្នុងតំបន់ស្នូលព្រៃឡង់.ការដឹកជញ្ជូនឈើ.ការឈរជើងចាំប្រមូលទិញឈើ.និងការដឹកជញ្ជូនឈើទ្រង់ទ្រាយធំ ចេញពី(ក្រុមហ៊ុនភីអិនធី) ឆ្លងកាត់ស្រុកសណ្ដាន់ ចេញទៅខេត្តកំពង់ធំ និងបន្តទៅលក់ចែកចាយតាមកណ្ដាលខេត្តនានា យ៉ាងគគ្រឹកគគ្រេងនេះផង។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងលោក ចាប សារ៉ន ជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!