ទាន់ហេតុការណ៍
ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា

អុញនោះរឿងធំហើយ ខណៈអ្នកស្រី ឃន់ សេងហ៊ន់ រូមទាំងស្វាមី ចេញមុខបកស្រាយថា បុគ្គលឈ្មោះ ទឹង សុធា គឺជាជនឆបោក..!!

អុញនោះរឿងធំហើយ ខណៈអ្នកស្រី ឃន់ សេងហ៊ន់ រូមទាំងស្វាមី ចេញមុខបកស្រាយថា បុគ្គលឈ្មោះ ទឹង សុធា គឺជាជនឆបោក..!!

ខេត្តព្រះវិហារ÷ អ្នកស្រី ឃន់ សេងហ៊ន់ នឹងស្វាមី រស់នៅភូមិ សម្បូរព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ ចេញមុខបកស្រាយករណីស្រ្តីម្នាក់ឈ្មោះ ទឹង សុធា រស់នៅភូមិឃុំជាមួយ បានឲ្យអ្នកសារព័ត៍មាននៅក្នងស្រុកមួយចំនួន ធ្វើការផ្សព្វផ្សាយព័ត៍មានកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ដែលបានចោទប្រកាន់ ទៅលើអ្នកស្រីរួមទាំងស្វាមី ដែលមានខ្លឹមសារថា អុញនោះរឿងកាន់តែក្តៅហើយ ស្ត្រីឈ្មោះ ឃន់ សេងហ៊ន់ មានអំណាចអ្វី ហ៊ាន ឡើងកាត់សោផ្ទះនិងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ខណ:គ្មានការព្រមព្រៀងពីរម្ចាស់ផ្ទះនិងអាជ្ញាធរមានសមត្ថកិច្ចដឹងឮនោះ ស្ថិតក្នុងភូមិសម្បូរព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ជុំវិញការចោទប្រកាន់ខាងលើនេះ អ្នកស្រី ឃន់ សេងហ៊ន់ រួមទាំងស្វាមី ព្រមទាំងសាច់ញាតិរបស់អ្នកស្រី កាលពីរសៀលថ្ងៃសុក្រទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបដិសេដទាំងស្រុងជុំវិញការចោទប្រកាន់ខាងលើដែលផ្ទុយពីការពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនឹងសេចក្តីថ្លៃថ្នូ មកលើក្រុមគ្រួសាររបស់អ្នកស្រី  ។  អ្នកស្រីបន្តរថា ជាក់ស្តែង ខ្លួនអ្នកស្រីផ្ទាល់ រួមទាំងស្វាមីគឺជាជនរងគ្រោះ ពិតប្រាកដ ដែលត្រូវបានបុគ្គលឈ្មោះ ទឹង សុធា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំខាងលើជាមួយអ្នកស្រី បានឆបោកប្រាស់ទំនុកចិត្ត ដោយបានលក់ដី លក់ផ្ទះ មកឲ្យអ្នកស្រី ដោយបានធ្វើលិខិតផ្ទេសិទ្ធិ ចុះថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ។


 

អ្នកស្រី ឃន់ សេងហ៊ន់ នឹងស្វាមី បានលើកឡើងទៀតថា ក្នុងការទិញលក់ដី លក់ផ្ទះ មកឲ្យអ្នកស្រីនោះមានសាក្សីដឹងលឺ នឹងមានការ សុីញ៉េបោះត្រា ដោយើលោកមេភូមិសម្បូរ នឹងលោកមេឃុំ ស្រយ៉ង់ផងដែរ។

អ្នកស្រី ឃន់ សេងហ៊ន់ នឹងស្វាមី បានបន្តទៀតថា ដោយសារប្លង់ដីនៅជាប់ធនាគារ ក្នុងនោះបុគ្គលឈ្មោះ ទឹង សុធា បានប្រាប់គាត់ថា ចាំខ្ញុំយកលុយពីអង្គការបាន ខ្ញុំនឹងទៅដកប្លង់ឲ្យហើយ ការអះអាងរបស់បុគ្គលឈ្មោះ ទឹង សុធា មាននៅក្នុងឃ្លីបVideo សូមស្ដាប់ការសន្យារបស់បុគ្គលឈ្មោះ ទឹង សុធា……………..

អ្នកស្រី ឃន់ សេងហ៊ន់ នឹងស្វាមី បានបន្តទៀតថា បុគ្គលឈ្មោះ ទឹង សុធា នឹងបានសន្យាថា ក្រោយទទួលប្រាក់ នឹងចុះចេញពីលំនៅឋានដោយខ្លួនទទេ ផ្ទុយទៅវិញ បែជាមានជនទី៣ បានដឹកជញ្ជូន សំភារះ ចូមកលំនៅឋានរបស់អ្នស្រី ឃន សេងហ៊ន បានទិញពីឈ្មោះ ទឹង សុធា ដោយបុគ្គលនោះ បានបញ្ជាក់ថា គាត់ទើបតែបានទិញពីឈ្មោះ ទឹង សុធា ថ្មី នេះដែរ ។

ចង់ដឹងច្បាស់សូមទស្សនាឃ្លីបvideoបកស្រាយរបស់អ្នកស្រី ឃន សេងហ៊ន ព្រមទាំងក្រុមអ្នកស្រីដូចតទៅ…………..

ជុំវិញបញ្ហានេះ យើងមិនទាន់ដឹងភាគីណាមួយខុសរឺត្រូវនៅឡើយទេ ដោយសង្ឃឹមថា ថ្នាក់ដឹកនាំ នឹង អាជ្ញាធរយកចិត្តទុកដាក់ចំពោះករណីនេះនឹង រិះរក ដំណោះស្រាយ ទៅលើគូភាគីពាក់ព័ន្ធនៅក្នុងរឿង ទទួលបាននូវយុត្តិធម៍ នឹងតម្លាភាពក្នុងសង្គមទាំងអស់គ្នា ។

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!