ទាន់ហេតុការណ៍
ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ..

អុញនោះ!មន្ទីរសម្រាកព្យាបាលនិង(សម្ភពដើមអង្គ្រង) ព្យាបាលខុសបច្ចេកទេស វះកាត់ពោះវៀនច្រឡំថាទងសុក បណ្ដាលឱ្យស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត..!!

អុញនោះ!មន្ទីរសម្រាកព្យាបាលនិង(សម្ភពដើមអង្គ្រង) ព្យាបាលខុសបច្ចេកទេស វះកាត់ពោះវៀនច្រឡំថាទងសុក បណ្ដាលឱ្យស្រ្តីមានផ្ទៃពោះ៥ខែម្នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរកាល់ម៉ែត..!!

 

កំពង់ស្ពឺ: មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅតាមបណ្ដាញសង្គម ខណៈគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាលឯកជន(សម្ភពដើមអង្ក្រង) ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានព្យាបាល នឹងបានវះកាត់ស្ត្រីមានផ្ទៃពោះ៥ខែម្នាក់ដែលកូនស្លាប់ក្នុងស្បូនខុសបច្ចេកទេសពេទ្យ។ វះកាត់ពោះវៀនច្រឡំថាទងសុក បណ្ដាលឱ្យស្ត្រីខាងលើស្ទើរតែបាត់បង់អាយុជីវិត ខណៈនេះជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាលម៉ែត្រ។

បច្ចុប្បន្នមន្ទីរសម្រាកព្យាបាលនិង(សម្ភពដើមអង្ក្រង) ត្រូវបានបិទបណ្ដោះជាអាសន្ន នេះយោងសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល.លេខ ១៨៧ អ.ប.ស.ម.ព ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែរបណ្ដាញសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សម្រេច ប្រការ១. បិទបណ្ដោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ(ដើមអង្ក្រង) ដែលមានទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវដើម្បីសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្ដាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន។

ប្រការ២ ត្រូវទុកជាមោឃៈនៅសេចក្តីសម្រេចលេខ ១៤៨/២០ អ.ប.ស.ម.ព ចុះថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។

ប្រកា៣. អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និងលោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ករណីខាងលើនេះធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម និងបានរិះគន់យ៉ាងខ្លាំងចំពោះគ្រូពេទ្យនៅមន្ទីរសម្រាកព្យាបាល នឹង (សម្ភពដើមអង្ក្រង) ដែលបានធ្វេសប្រហែងបង្កឱ្យស្រ្តីមានពោះផ្ទៃស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះ។

ករណីខាងលើនេះក្រុមមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល រួមទាំងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានចុះទៅដល់ទីតាំង ដើម្បីសួរនាំ ត្រួតពិនិត្យ និងអនុវត្តតាមវិធានការសុខាភិបាល៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!