ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ សូមលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៏ ជួយពិនិត្យមើលផង ដែលកំពុងផ្គើននឹងបទបញ្ជារសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា..!!

ពិតជាថ្លើមធំមែន ល្បែងប្រជល់មាន់ដ៍ធំ ដំណើរការបើកភ្នាល់លេងយ៉ាងរំភើយ សូមលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៏ ជួយពិនិត្យមើលផង ដែលកំពុងផ្គើននឹងបទបញ្ជារសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា..!!

ខេត្តព្រៃវែង ៖ ក្រោយពីរសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា និង សម្ដេចក្រឡាហោង ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យបង្ក្រាបបទល្មើសល្បែងខុសច្បាប់គ្រប់ទម្រង់ទូទាំងក្របខណ្ឌនៅក្នុងប្រទេសកម្ពុជា ឱ្យអស់ដោយគ្មានការយោគយល់ ក្រោយពីមានបទបញ្ជាយើងសង្កេតឃើញថា ល្បែងខុសច្បាប់គ្រប់ទម្រង់ទូទាំងប្រទេសបានស្ងប់ស្ងាត់ តែនៅពេលថ្មីៗនេះ គេសង្កេតឃើញមានទីតាំងល្បែ​ង​ជល់​មាន់​២កន្លែង កំពុងបើក​នៅ​ក្នុងភូមិ​សាស្ត្រ​ទឹកដី​ឃុំ​អ្នក​លឿងយ៉ាងគក្រឹកគក្រេងសង្ស័យអាជ្ញាធរមានសមត្ថកិច្ច ឃុំ ស្រុកបើកភ្លើងខៀវ! ទើបបើកលេងបានយ៉ាងរលូន។

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា៖ ល្បែ​ង​ជល់​មាន់​គឺ​នៅ​តែ​ពេញ​និយមដែលមានទីតាំង​ទី​១- នៅ​ជាប់​ព្រំប្រទល់​ស្រុក​ពាមរ​ក៌ និង​ស្រុក​ពាម​ជរ ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​អ្នក​លឿង ដែល​មាន​អ្នក​ចេញ​មុខ​បើក​លេង​ឈ្មោះ លី​ន ដែល​ជា​កូនប្រុស​របស់​ពូ វ័​រ នៅ​ព្រែក​ក្របៅ។

ទីតាំង​ទី​២-គឺ​នៅ​ក្បែរ​ទំនប់​ក្រ​វ៉ា​ត់​ក្រុង​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​តាសរ ឃុំ​អ្នក​លឿង ស្រុក​ពាមរ​ក៌ ដែល​អ្នក​បើក​លេង​មាន​គ្នា​ចំនួន​៣​នាក់
(​ចូល​ហ៊ុន​គ្នា​) គឺ​ឈ្មោះ ណា​ង ឈ្មោះ ប្រុស និង​ឈ្មោះ ចិត្រ​។

ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង នាំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មានការ​រំខាន ឬ​ចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​ណា​ឡើយ។

បើ​ទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ចេញ​បទបញ្ជា​អោយ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​រួម​គ្នា​ធ្វើការ​បង្ក្រាប​អោយ​អស់​ក៏​ដោយ​។

ពាក់ព័ន្ធ​ការ​លេង​ជល់​មាន់​ខាងលើ​នេះ អង្គភាពសារព័ត៏មានយើង មិនអាចទំនាក់ទំនងទៅលោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាមរ​ក៌ បានទេនៅល្ងាចថ្ងៃទី០១,១២,២០២២នេះព្រោះខលមិនចូល។

មហាជនសុំសំណូមពរដល់លោក ព្រុំ សន្ធរស្នងការខេត្តព្រៃវែង មានវិធានការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន! ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!