ខេត្តព្រៃវែង៖ តើលោក អ៊ុំ ប៉ូល័ក្ខ ប្រធាន ច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ម៉ឺនជ័យ ក៏ដូចជា ស្នាក់ការគយប្រចាំច្រកម៉ឹនជ័យ នឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទៅណាបាត់អស់ ឬមួយក៏បានទទួលលាភសក្ការៈដ៏សន្ធឹកសន្ធាប់ពីក្រុមឈ្នួញ.?
ទើបមានការិះគន់ និងសង្ស័យថាមានការប្រព្រឹត្តអំពើពុករលួយ ក្រោមការធ្វើមិនដឹងលឺ បើកដៃឱ្យក្រុមឈ្មួញនាំទំនិញគេចពន្ធឆ្លងដែនចូលប្រទេសវៀតណាម និងពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ម៉ឺនជ័យ ជារៀងរាល់យប់ ដើម្បីជាថ្នូរនិងការទទួលបាននូវលាភសក្ការៈ ចែកគ្នាដាក់ហោប៉ៅ។
ជាក់ស្តែង កាលពីថ្ងៃទី២៨,២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចំណុចច្រកទ្វារភាគី កម្ពុជា-វៀតណាម ម៉ឺនជ័យ ត្រូវគេឃើញមានដាក់បារាស់បំភ្លឺដោយបំពូលភ្លើងជាច្រើន និងដាក់ខ្សែរបារាស់ទទឹងផ្លូវមានដាក់កុងត្រូលឱ្យមន្ត្រីនគរបាលមួយចំនួននៅចាំយាមចំណុចប៉ុស្តិ៍ ដែលស្ថិតនៅភូមិ-ឃុំ ក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ នៅច្រកទ្វារទ្វេភាគី កម្ពុជា វៀតណាម ម៉ឺនជ័យ តាំងពីព្រលប់រហូតទល់ភ្លឺតែម្តង ចាំរាប់ក្បាល់ឡានដឹកទំនិញចេញចូលតាមច្រកទ្វារទ្វេភាគី កម្ពុជា វៀតណាម ម៉ឺនជ័យ ខាងលើនេះ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិក្នុង ឃុំក្របៅ បានឲ្យដឹងទៀតថា លោក អ៊ុំ ប៉ូល័ក្ខ ដែលជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារភាគី កម្ពុជា-វៀតណាម ម៉ឺនជ័យ រូបនេះមួយរយៈនេះត្រូវបានគេសង្កេតឃើញថាទំនិញគ្រប់ប្រភេទដែលដឹកឆ្លងកាត់តាមច្រកទ្វាទ្វេភាគ្គីម៉ឺនជ័យ និងស្រុកតឹងបៀនខេត្តតៃនិញប្រទេសវៀតណាម ជារៀងរាល់ថ្ងៃយប់។
ជាក់ស្តែង ទំនិញដែលដឹកជញ្ជូននាំចេញ រឺចូលពីប្រទេសមហាមិត្តពីវៀតណាមចូលមកកម្ពុជានោះ នៅពេលថ្ងៃមិនសូវមានប៉ុន្មានទេ តែបើពេលយប់វិញនោះ គឺដឹងថានាំគ្នាដឹកក្នុងមួយយប់ៗទល់ភ្លឺតែម្តង។
រឿងដែលហួសចិត្តនោះនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានមន្ត្រីប៉ូលីសម្នាក់ប្រចាំច្រកម៉ឺនជ័យឈ្មោះ ស៊ាង ឡែន លេខទូរស័ព្ទ 012353562)បានមកប្រាប់អ្នកកាសែតក្នុងស្រុកថា មេខ្ញុំបញ្ជាថាសុំឲ្យប្រាប់ក្រុមអ្នកកាសែតចាកចេញពីទីតាំងច្រកទ្វាព្រំដែនម៉ឺនជ័យ ព្រោះគេពិបាកឲ្យនាំទំនិញចេញចូលឆ្លងទៅប្រទេសវៀតណាម។
ពាក់ព័ន្ធករណី ទំនិញគេចពន្ធដោយមានការឃុបឃិតគ្នាជាប្រព័ន្ជដែលមានមន្ត្រីឈរជើងប្រចាំការនៅច្រកទ្វារទ្វេភាគី កម្ពុជា-វៀតណាម ម៉ឺនជ័យ ដូចជាមន្ត្រី គយ នគរបាលទទួលផផ្នែកអន្តោប្រវែសន៍ និងប្រធានស្នាក់ការត្រួតពិនិត្យ លោក អ៊ុំ ប៉ូល័ក្ខ ប្រជាពលរដ្ឋថា មិនគួរមានការសហការបបើកដៃឲ្យមានទំនិញគេចពន្ធអត់ច្បាប់ ឲ្យចរាចរណ៍ដោយលួចលាក់បែបនេះទាល់តែសោះ ព្រោះនេះជាដើមហេតុ ដែលធ្វើឲ្យបាត់បង់ចំណូលជាតិយ៉ាងធ្ងន់ធ្ងូ។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងពុំអាចសុំការបំភ្លឺពីលោក អ៊ុំ ប៉ូល័ក្ខ ប្រធានច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម ម៉ឺនជ័យ បានទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង។
ប្រជាពលរដ្ឋ អំពាវ នឹងស្នើសូមអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង សូមជួយពិនិត្យមើល គយខេត្ត គយចល័ត នឹងលោក អ៊ុំ ប៉ូល័ក្ខ ក៏ដូចជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតក្នុងមូលដ្ឋាន ធ្វើយ៉ាងណាជួយរឹតបន្តឹងដល់មន្ត្រីថ្នាក់ក្រោមឱវាទលុបបំបាត់នូវរាល់អំពើពុករលួយនេះផង។
ជុំវិញព័ត៌មានលើកឡើងខាងលើនោះ តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធ ដែលសារព័ត៌មានយើងគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំលោកបានជ្រាបព័ត៌មានតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងសូមស្វាគមន៍ រង់ចាំទទួលការបកស្រាយពីរលោក អ៊ុំ ប៉ូល័ក្ខ ឬមន្ត្រីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន៕