ខេត្តព្រៃវែង÷ សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ម៉ុន នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនតំបន់ស្វាយអាង៉ោង លោក សួន សំអឿន អធិការនគរបាលស្រុកកំពុងត្របែក លោក យ៉ាវ សានិន អភិបាលស្រុកកំត្របែក និងមន្ត្រីជំនាញពាក់ព័ន្ធ ទៅណាបាត់អស់ ឬបានទទួលលាភសក្ការៈយ៉ាងសន្ធឹកសន្ធាប់ពីម្ចាស់កាស៊ីណូ33.?
ទើបមានការិះគន់ និងសង្ស័យថា កំពង់បើកដៃឲ្យជនអន្តោប្រវេសន៍លរំហូរចូលមកលេងល្បែង បញ្ជាល់មាន់ បៀរ អាប៉ោង និងហ្គេមបាញ់ត្រី ក្នុងកាស៊ីណូដែរមានផ្លាកយីហោ 33 យ៉ាងគរគ្រឹកគគ្រ ស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីជាថ្នូរនិងការទទួលបាននូវលាភសក្ការៈ ចែកគ្នាដាក់ហោប៉ៅ។
ទោះបីសម្ដេចក្រឡាហោមសខេង និង សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន បានប្រកាសបិទល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស នឹងបញ្ជាឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានត្រូវបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនមានការយោគយល់នោះឡើយ។
ចុះហេតុអ្វី បានជាលោក ម៉ុន នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនតំបន់ស្វាយអាង៉ោង លោក សួន សំអឿន អធិការនគរបាលស្រុកកំពុងត្របែក និងលោក យ៉ាវ សានិន អភិបាលស្រុកកំត្របែក ធ្វើមិនដឹងមិនឮបណ្តែតបណ្តោយ ឲ្យជនអន្តោប្រវេសន៍ ររំហូរចូលមកលេងល្បែងបញ្ជាល់មាន់ បៀរអាប៉ោង ហ្គេមបាញ់ត្រី យ៉ាងពពាក់ពពូន ស្រែកហ៊ោកញ្ជៀវ យ៉ាងទ្រហឹងនៅជិតច្រកទ្វារអអន្តរជាតិព្រំដែស្វាយអាងោ៉ង បង្កប់ក្នុងកាកាស៊ីណូដែលមានផ្លាកយីហោ33 ស្ថិតនៅនភូមិរោង ឃុំចាម ស្រុកកំត្របែក ដោយសេរី មិនខ្វល់ពីអានុសាសន៍សម្តេចតេជោ ហ៊ុន សែន បានចេញចរាចរណ៍ថ្មីៗ ណែនាំឲ្យបិទល្បែងគ្រប់ប្រភេទ ទូទាំងប្រទេស បែរជាម្ចាស់កាកាស៊ីណូដែលមានផ្លាកយីហោង33 ហ៊ានផ្គើនបទបញ្ជា ប្រមុខថ្នាក់ដឹកនាំកម្ពុជាទៅវិញ។
ប្រភពពីប្រជាពលរដ្ឋថា លោក ម៉ុន នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនតំបន់ស្វាយអាង៉ោង លោក សួន សំអឿន អធិការនគរបាលស្រុកកំពុងត្របែក លោក យ៉ាវ សានិន អភិបាលស្រុកកំត្របែក និងមន្ត្រីជំនាញពាក់ព័ន្ធ ប្រហែលទទួលបានលាភសក្ការៈយ៉ាងសន្ធឹកសន្ធាប់ពីម្ចាស់កាស៊ីណូដែលមានផ្លាកយីហោ33 ចែកគ្នាដាក់ហោប៉ៅហើយមើលទៅ ទើបបានជាពុំឃើញមានមន្ត្រីអាជ្ញាធរណាហ៊ានធ្វើការបង្ក្រាបល្បែងស៊ីសងនេះឡើយ។
បញ្ជាស់អំពើចោរកម្មអសកម្មភាពដូចជា៖ចោរលួច-ឆក់-ប្លន់-គាស់ផ្ទះប្រជាពលរដ្ឋនិងអំពើហិង្សាក្នុងគ្រួសារផ្សេងៗជាដើម ព្រោះថា ល្បែងគឺជាដើមចមបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ល។
ប្រជាពលរដ្ឋអំពាវនាវស្នើសុំ ឯកឧត្តមឧត្តមសេនីយ៍ទោ ព្រំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង លោក ជា សុមេធី អអភិបាលខេត្តព្រៃវែង សុំជួយ ដាក់បទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមមានវិធានការក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងក្នុងកាស៊ីណូខាងលើនេះផង។
ដើម្បីឱ្យស្របតាមតាមគោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃ អនុវត្តនោះផងទាន។
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់កាស៊ីណូដែលមានផ្លាកយីហោ33 រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!