ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អីយ៉ា!ហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបអូឡាំព្យា កំពុងពង្វក់ស្មារតី សិស្សសាលាជាបន្តបន្ទាប់ តើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មានបានដឹងដែរឬទេ?

អីយ៉ា!ហ្គេមបាញ់ត្រីជាច្រើនទូ នៅក្នុងផ្សារទំនើបអូឡាំព្យា កំពុងពង្វក់ស្មារតី សិស្សសាលាជាបន្តបន្ទាប់ តើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ៧មករា មានបានដឹងដែរឬទេ?

 

(ភ្នំពេញ)៖ ថ្មីៗនេះមានសេចក្តីរាយការណ៍មកថាក្នុងផ្សារទំនើបអូឡាំព្យាស្ថិតនៅតាមបណ្តោយ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា មានទូហ្គេមបាញ់ត្រីជាច្រើនកំពុងតែពង្វក់ដល់ស្រទាប់យុវវ័យជាច្រើនជាពិសេសក្មេងៗសិស្សសាលា។

ដោយមានសេចក្តីរាយការណ៍ពីអាណាព្យាបាលសិស្សបានប្រាប់ដល់អ្នកសារព័ត៌មានយើងខ្ញុំថា កូនៗរបស់គាត់គេចសាលាមិនចូលរៀនគឺតែងតែទៅលេងហ្គេមនៅទីនោះ ពួកគាត់បានបន្តទៀតថារាល់ថ្ងៃនេះគាត់ជាអាណាព្យាបាលរវល់តែប្រកបមុខរបររកស៊ីមិនសូវមានពេលតាមដានកូនតែពេលខ្លះក៏ទៅទាន់កំពុងតែលេងហ្គេមបាញ់ត្រី។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍បែបនេះអ្នកសារព័ត៌មានយើងខ្ញុំក៏បានទៅដល់ទីតាំងផ្សារទំនើបខាងលើហើយក៏ឃើញដូចអ្វីដែលពួកគាត់បានរាយការណ៍ពិតមែនគឺសំបូរតែសិស្សសាលាចូលលេង និងមានក្មេងស្ទាវជាច្រើនទៀតផងដែរ។

ដូច្នេះព័ត៌មាននេះក៏ជាសេចក្តីរាយការណ៍មួយជូនដល់សមត្ថកិច្ចខណ្ឌ៧មករាជាពិសេសលោកវីរៈសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌ ៧ មករា នឹង លោក ថេង សុថុល អភិបាលខណ្ឌ៧មករា សូមមេត្តាចាត់មន្ត្រីក្រោមឱវាទឱ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅទីតាំងខាងលើនេះផងដើម្បីចូលរួមថែរក្សាការពារសណ្តាប់ធ្នាប់សន្តិសុខសង្គមគ្រប់រូបភាពដែលកើតមានហើយជាពិសេសមួយទៀតគឺត្រូវតែគោរពនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាដែលបានចេញបទបញ្ជាកន្លងមកគឺត្រូវតែអនុវត្តន៍ឱ្យខានតែបានផងទាន៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!