ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីហ្វាងឡង់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីហ្វាងឡង់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Sanna Marin នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។

ជំនួបនេះ គឺបានឆ្លុះបញ្ចាំងពីអ្វីដែលប្រទេសនៅតំបន់អឺរ៉ុបបានយកចិត្តទុកដាក់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ លោកជំទាវបានអបអរសាទរចំសម្ដេចតេជោ ចំពោះការងារទាំងឡាយដែលសម្ដេចតេជោបានដឹកនាំក្នុងនាមជាប្រធានអាស៊ានកន្លងមកនេះ។លោកជំទាវក៏បានអរគុណសម្ដេចតេជោផងដែរ ចំពោះការងារកម្ពុជាដែលពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិដែលបានបោះឆ្នោតមហាសន្និបាតនាពេលកន្លងទៅដែលគាំទ្រពីសភាពការណ៍នៅអ៊ុយក្រែន។

ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគី លោកជំទាវបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អ ហើយលោកជំទាវចង់បន្តជំរុញបន្ថែមទៀតរវាងប្រទេសយើងទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់ជុំវិញស្ថានភាពនៅមីយ៉ាម៉ា និងបញ្ហាពិភពលោកផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណលោកជំទាវចំពោះការគាំទ្រដល់កម្ពុជាដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្រាប់ឆ្នាំ២០២២នេះ មានបញ្ហាប្រឈមជាច្រើនក្នុងនាមជាប្រធានអាស៊ាន ហើយបញ្ហានោះទាំងអស់នោះជាបញ្ហាក្តៅ។ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ គឺមានគោលដៅរួមស្រដៀងគ្នា ក្នុងពេលបច្ចុប្បន្ននេះ ហើយសម្ដេចតេជោក៏បានលើកឡើងអំពីសារៈសំខាន់ នៃប្រទេសហ្វាំងឡង់កន្លងទៅនេះ ក្នុងប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធទៅនឹង ប្រទេសហ្វាងលង់ដែលជាទីកន្លែងក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដើម្បីចរចាក្នុងការកំណត់ការផលិតអាវុធទាំងសងខាងនោះ។

សម្ដេចតេជោក៏បានមានប្រសាសន៍អំពីតួនាទីកម្ពុជា ក្នុងការគាំទ្រដល់ការងារមនុស្សធម៌ ដែលកម្ពុជា នឹងបញ្ជូនគ្រូដោះមីន ដើម្បីបង្ហាត់ដល់អ្នកដោះមីននៃប្រទេសអ៊ុយក្រែន និងទទួលសិស្សដោះមីនពីប្រទេសឲ្យក្រែនមកកម្ពុជាផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា សម្ដេចពិតជាចង់ឃើញ ការកើនឡើងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ទោះបីបច្ចុប្បន្នមានទំនាក់ទំនងពាណិជ្ជកម្មក៏ដោយក៏ប៉ុន្តែនៅមានកម្រិត។សម្តេចតេជោក៏បានស្វាគមន៍ចំពោះការបង្កើត នៃកុងស៊ុលកិត្តិយសរបស់ប្រទេសហ្វាំងឡង់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្ស សម្ដេចតេជោបានមានប្រសាសន៍ថា ការងារអទិភាពទី១របស់កម្ពុជា គឺផ្ដល់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សនេះឯង។សម្ដេចក៏បានស្នើឱ្យហ្វាងឡង់ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើផ្នែកការទូតដែលបច្ចុប្បន្នយើងមានវិទ្យាស្ថានការទូតនៅក្រសួងការបរទេស។ ជាចុងក្រោយ សម្ដេចតេជោក៏បានស្នើឲ្យលោកជំទាវនាយករដ្ឋមន្ត្រីហ្វាងឡង់ ក្នុងការជំរុញអ្នកវិនិយោគហ្វាងឡង់មកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាបន្ថែមទៀតនៅពេលខាងមុខ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!