កងទ័ពជើងទឹករបស់ប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រនៅថ្ងៃចន្ទ ទី១៩ ខែធ្នូដើម្បីស្វែងក្រុមទាហានម៉ារីនថៃ ៣១ នាក់ដែលបាត់ខ្លួននៅក្នុងទឹកសមុទ្រ។
គួរ បញ្ជាក់ថានាវាចម្បាំងថៃឈ្មោះ HTMS សុខោទ័យផ្ទុកកងនាវិកចំនួន១០៦នាក់ បានលិចចូល ក្នុងដែនសមុទ្ទថៃដោយសារម៉ាស៊ីនកប៉ាល់ខូច និងកប៉ាល់ត្រូវបានលិចដោយសារខ្យល់បក ខ្លាំងនិងរលកទឹកធំៗកាលពីថ្ងៃទី១៨ធ្នូ។ សេចក្តីរាយការណ៍បានឱ្យដឹងថាគេទើបបានជួយ សង្គ្រោះមនុស្សទើបបានចំនួន៧៥នាក់ទេ ខណៈ៣១នាក់មិនទាន់បានរកឃើញ។
ថៃបានប្រើនាវាកងទ័ពជើងទឹកចំនួន 3 និងឧទ្ធម្ភាគចក្រពីរគ្រឿងនៅក្នុងការស្វែងរកអ្នកកំពុង បាត់ខ្លួននេះ។