ភ្នំពេញ៖ លោក ឈិន គឹមធុយ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំង ពីអធិការនគរបាលខណ្ឌព្រែកព្នៅទៅជាស្នងការរងនគរបាលរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញសារព័ត៌មានយើង ទើបទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
នៅក្នុងសេចក្តីប្រកាស សម្តេចក្រឡាហោម ស ខេង បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីនគរបាលជាតិជាអធិការនគរបាលខណ្ឌបឹងកេងកង, អធិការនគរបាលខណ្ឌទួលគោក និងអធិការនគរបាលខណ្ឌព្រែកព្នៅ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង៖