ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ប្រវែងសរុប៩៥.២៧គ.ម ចាប់ផ្ដើមពីថ្នល់ទទឹងចំណុចប្រសប់ផ្លូវជាតិលេខ ៤ ដល់ជុំគីរីខេត្តកំពតក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

ពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤១ ប្រវែងសរុប៩៥.២៧គ.ម ចាប់ផ្ដើមពីថ្នល់ទទឹងចំណុចប្រសប់ផ្លូវជាតិលេខ ៤ ដល់ជុំគីរីខេត្តកំពតក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន

 

ព្រឹកថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង៩៥.២៧ គីឡូម៉ែត្រចាប់ពីថ្នល់ទទឹងចំណុចប្រសប់ផ្លូវជាតិលេខ ៤ដល់ជុំគីរីខេត្តកំពតក្រោមឥណទានសម្បទាន ពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញអមដំណើរស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម អ្នកឧកញ៉ាលោកឧកញ៉ាលោកលោកស្រី មន្ត្រីរាជការប្រជាពលរដ្ឋចូលរួមជាច្រើននាក់

សម្ដេចបានមានមតិសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងថ្ងៃនេះសូមបងប្អូនថែរក្សាសុខភាពដើម្បីបញ្ជៀសនៅជំងឺទាំងឡាយដែលកំពុងមានសព្វថ្ងៃជាពិសេសកូវីដ19និងបន្តទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដោយពុំមានការបង់ប្រាក់ និងអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ

ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤១ សម្ដេចបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយចៅៗ ដែលធ្វើដំណើរលើដងផ្លូវធ្វើយ៉ាងណាគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្ននិងមិនលើសល្បឿនកំណត់ដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ជាយថាហេតុ

ក្នុងឱកាសនោះដែរសម្ដេចក៏មិនភ្លេចអរគុណដល់រដ្ឋាភិបាលចិននិងប្រជាជនចិនដែលបានផ្ដល់ឥណទានសម្បទានដល់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍន៍ផ្លូវក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

បន្ទាប់មកសម្ដេចក៏បានឡើងបញ្ជាគ្រឿងចក្រដើម្បីបើកការដ្ឋានសាងសង់ដែលមានប្រវែងសរុប៩៥.២៧គ.មចាប់ពីពេលនេះតទៅ។

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!