ទាន់ហេតុការណ៍
ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ..

លោក​ សាយ​ សំអាល់​ ៖«រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់»

លោក​ សាយ​ សំអាល់​ ៖«រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់»

នេះជាការលើកឡើង របស់លោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព នៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់នៃសេចក្តីព្រាងសៀវភៅ «ស» វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពី ព្រឹទ្ធសភាជាតិ រដ្ឋសភាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអន្តរក្រសួងស្ថាប័នពាក់ពទ្ធ សមាជិកនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ២៥ រាជធានីខេត្ត ក្រុមប្រឹក្សាខេត្ត ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។


ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា «សៀវភៅ ស»វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពជាការប្រមូលផ្តុំ គោលគំនិត ចក្ខុវិស័យ យុទ្ធសាស្រ្តរួមគ្នា ដោយបង្ហាញនូវគន្លឹៈដោះស្រាយបញ្ហាបរិស្ថានស្របតាមការផ្លាស់ប្តូររចនាសម្ពន្ធ័សេដ្ឋកិច្ចកម្ពុជា ដែលទទួលបានពីសុខ សន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។សៀវភៅ ស ក៏បានលើកឡើងពីវិធានការ បញ្ហាបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹក និងការបំពុលប្រព័ន្ធអេកូឡូស៊ី ការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាស្អាត កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុសកល ការអភិវឌ្ឍ និងចែកផ្សាយនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍបៃតងក្នុងយុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងប្រព័ន្ធឌីជីថលឱ្យកាន់តែច្រើន ស្របតាមបរិបទការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌របស់កម្ពុជា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានាដែលពាក់ព័ន្ធ ។
នៅក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញ ពីឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីដំណើរការនៃការរៀបចំ«សៀវភៅស» បទបង្ហាញរបស់ ឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការ និងជាទីប្រឹក្សាបច្ចេកទេសស្ម័គ្រចិត្តនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព ពីខ្លឹមសាររួមនៃសេចក្តីព្រាង «សៀវភៅស» និងការផ្តល់ធាតុចូលបន្ថែម ពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែលម្អអោយកាន់តែមានសុង្គតភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានគ្រឹះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ការទូត បច្ចេកវិទ្យា បូរណភាពនយោបាយ និងសន្តិសុខជាតិរបស់ប្រទេស ការតម្កើងគុណតម្លៃតំបន់ និងពិភពលោក។ គួរបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងសៀវភៅស បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៦ សំខាន់
១) លើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំ
២) ការពារ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព
៣) លើកកម្ពស់ចំណេះដឹង បច្ចេកវិទ្យាបរិស្ថាន និងសម្ព័ន្ធមេត្រីភាពបរិស្ថាន
៤) ការគ្រប់គ្រងរដ្ឋបាលទំនើបប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស្វ័យសកម្ម
៥) ការទូតបរិស្ថានសម្រាប់ឧត្តមប្រយោជន៍ជាតិ
៦) ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!