(កំពង់ស្ពឺ)៖ ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុង ពិធីបើកបវេសនកាលនិងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវលោកលោកស្រីប្រធានអនុប្រធានមន្ទីរកងកម្លាំងទាំងបីអភិបាលស្រុកអាជ្ញាធរឃុំនិង អង្គការរួមធូរីតកម្ពុជា ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុនសែនភ្នំស្រួច។
អង្គការរួមធូរីតកម្ពុជា: បានជួយគាំទ្រនៅសម្ភារៈសិក្សានិងមធ្យោបាយធ្វើដំណើររួមមានកង់ចំនួន ៧៧ កង់កញ្ចប់សំភារៈសិក្សាចំនួន ៨៨ កញ្ចប់ក្នុងគោលបំណងជួយសម្រួលក្នុងការធ្វើដំណើរ របស់ប្អូនៗសិស្សានុសិស្សដែលកំពុងខ្វះខាតក្នុងមធ្យោបាយធ្វើដំណើរ។
ឱកាសនោះ: ដែរក្មួយស្រីផុនដាលីនដែលជាសិស្សជាប់និទ្ទេស A ទើបនឹងទទួលបាននៅរង្វាន់លើកទឹកចិត្តម៉ូតូមួយគ្រឿងពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានមតិនិងផ្ដល់បទពិសោធន៍ក្នុងការសិក្សាដើម្បីទទួលបានលទ្ធផលល្អ ដូចជាស្ដាប់អ្នកគ្រូលោកគ្រូពន្យល់ មិនចោលពេលវេលាដោយឥតប្រយោជន៍ឧស្សាហ៍ព្យាយាមស្ដាប់បង្គាប់ឪពុកម្ដាយ៕