ខេត្តកណ្តាល៖ សេចក្តីរាយការណ៍បានអោយដឹងថា រាល់ថ្ងៃនេះមានល្បែងសុីសងប្រភេទអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូ បានដំណើរការឡើងវិញហើយនៅតាមឃុំមួយចំនួនក្នុងស្រុកលើកដែរ បន្ទាប់ពីផ្អាក់មួយរយះខ្លីនេះ ជាក់ស្តែងដូចជានៅក្នុងឃុំខ្ពបអាទៀវ នឹង ឃុំក្អមសំណជាដើម។
កំពុងតែផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។
យោងតាមប្រភពព័ត៌មានមួយដែលអង្គភាពសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍) ទទួលបានពីប្រជាពលរដ្ឋនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣នេះ បានប្រាប់ថា មានល្បែងសុីសងប្រភេទអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យដោយគ្មានអាជ្ញាធរណាមួយចុះមកបង្រ្កាបឡើយ ខណៈទីតាំងល្បែងអនឡាញខុសច្បាប់មួយកន្លែងនេះស្ថិតនៅក្នុងឃុំខ្ពបអាទៀវ នឹង ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា យោងទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលពីព្រឹកថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ឲ្យមន្ត្រីពាក់ព័ន្ធគ្រប់រូបជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកដំណែងថែមទៀតផង។
ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញនេះ នឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក វរសេនីយ៍ឯក អាំ ធូ អធិការស្រុកលើកដែក នឹងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍)នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងប្រភេទអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍នឹងឆ្នោតឡូតូនេះ នឹងទៅជាយ៉ាងណា?៕