ទាន់ហេតុការណ៍
ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ..

ដីទួលបុរាណ ដែលជាកន្លែងទីសក្ការៈគោរពបូជារបស់អ្នកភូមិ ត្រូវបានអ្នកមានលុយមានឥទ្ធិពល ហ៊ុំព័ទ្ធយកហែកចែកគ្នាធ្វើជាកម្មសិទ្ធិ ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរបានឃុបឃិតគ្នាជាប្រព័ន្ធ ស្ថិតនៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ដីទួលបុរាណ ដែលជាកន្លែងទីសក្ការៈគោរពបូជារបស់អ្នកភូមិ ត្រូវបានអ្នកមានលុយមានឥទ្ធិពល ហ៊ុំព័ទ្ធយកហែកចែកគ្នាធ្វើជាកម្មសិទ្ធិ ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរបានឃុបឃិតគ្នាជាប្រព័ន្ធ ស្ថិតនៅភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ខេត្តព្រៃវែង៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីរមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៌មានដែរ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាដីទួលបុរាណមួយកន្លែងដែរជាសម្បត្តិធនធានរបស់រដ្ឋ មានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតាយើង ក្រោមការដែលមានការយកចិត្តទុកដាក់អភិរក្សរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្ប ហើយក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តព្រៃវែងផងដែរ។

ជាក់ស្តែងនៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០២៣ អង្គភាពសារព័ត៌មានយើងបានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរអត់លិឍបានផ្ដល់ព័ត៌មានមកអង្គភាពយើងក្រោយពីទទួលបានព័ត៌មានមួយនេះអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុចដីទួលបុរាណដែលជាកន្លែងទីសក្ការៈគោរពបូជា របស់អ្នកភូមិដែលមានជំនឿជឿទៅលើដីទួលបុរាណនេះដែរមានអាយុកាលរាប់រយឆ្នាំដែលបន្សល់ទុកពីដូនតា ស្ថិតក្នុងភូមិពោធិ៍រៀងខាងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ កំពុងរងនូវការហ៊ុំពទ្ធ័ហែកចែកគ្នាយកធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានលុយជាច្រើនរូបដែលគេសង្ស័យថា មានការឃុបឃិតគ្នា យកលេសលក់ទៅឱ្យអ្នកមានលុយមានអំណាច ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេច្បាស់ជាដីទួលបុរាណដែលជាកន្លែងទីសក្ការៈគោរពបូជាដែរមានអាយុកាលរាប់រយឆ្នាំនឹងក្លាយទៅជាដីឯកជនជាក់ជាមិនខានឡើយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ដីទួលបុរាណដែលជាកន្លែងទីសក្ការៈគោរពបូជា នេះមានអាយុកាលរាប់រយឆ្នាំមកហើយប្រជាពលរដ្ឋរស់នៅភូមិពោធិ៍ខាងជើង អ្នកណាៗក៏ស្គាល់ដែរ ហើយ(ដីទួលបុរាណ)នេះដែរជាសម្បត្តិធនធានរបស់រដ្ឋ ដែលបន្សល់ទុកតាំងពីដូនតាយើង ការពារថែរក្សានិងអភិរក្សរហូតមកដល់សព្វថ្ងៃនេះ ក៏ប៉ុន្តែបច្ចុប្បន្នត្រូវបានអ្នកមានលុយហ៊ុំព័ទ្ធរំលោភយកមកហែកចែកគ្នាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់ពេលរដូវកាលធ្វើបុណ្យទានម្ដងៗរកកន្លែងសង់រោងមិនបានដូចកាលពីមុននោះឡើយ។

ប្រភពពីពលរដ្ឋបានឲ្យអង្គភាពយើងដឹងទៀតថា កាលពីមុនដីទួលបុរាណនេះគឺមានផ្លូវចាំពាក់កណ្ដាលទួលមួយខ្សែខាងត្បូង មានដីទួលបូរាណ ហើយមានដើមពោធិ៍ដ៏ធំមួយដើម។ចំណែកឯខាងជើងក៏មានដីទួលបូរាណដែរនិងមានសាលាឆទានចាស់មួយខ្នងនិងមានផ្លូវរទេះវៀងដីទួលបុរាណ ស្ថិតនៅខាងជើងសាលាឆទានចាស់ផងដែរ។

ប្រភពពីប្រជាពលរដ្ឋសូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យអង្គភាពយើងដឹងថា អ្នកដែរហ៊ុំព័ទ្ធរំលោភយកដីផ្លូវរទេះនិងដីទួលបុរាណ ខាងជើងសាលាឆទានចាស់ ធ្វើជាកម្មសិទ្ធិពីសំណាក់អ្នកមានលុយនិងមានឥទ្ធិពលម្នាក់ឈ្មោះ តា វែង រស់នៅភូមិពោធិ៍ខាងជើង សព្វថ្ងៃនេះបានសាងសង់តូបលក់ដូរដោយមិនខ្វល់សំខាន់គឺដីទួលបូរាណនឹងផ្លូវរទេះនៅមុខផ្ទះរបស់គាត់។

ប្រភពបានបន្តទៀតថា លោក តា វែង ជាអ្នកមានលុយនិងមានឥទ្ធិពលហើយជាថៅកែគ្រឿងចក្រកកាយអាចម៍ដី នឹងជាម្ចាស់រណ្ដៅដីដែលធំមហិមារ បើយើងក្រឡេកទៅមើលជម្រៅរណ្ដៅដីវិញគឺជម្រៅដល់ក្បាលប្រេត ដែលសព្វថ្ងៃនេះកំពុងធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចបាក់ស្រុតដីរបស់ពួកគាត់ចូលក្នុងរណ្ដៅដី ពួកគាត់ថារណ្ដៅដីនោះជីកមិនត្រូវតាមស្តង់ដាព្រោះមិនមានជើងទេ ណាមួយនៅជាប់ព្រំដីរបស់ពួកគាត់ទៀត ហេតុនេះបានពួកគាត់មានការព្រួយបារម្ភខ្លាចបាក់ស្រុតដីចូលក្នុងរណ្ដៅ។

ពួកគាត់បានបន្តទៀតថា លោក តា វែង បានបោះពាក្យសំដីថាហាមអ្នកណាកាយទឹកបង្ហូបចូលរណ្ដៅដីគាត់បើបាក់ស្រុតដីចូលក្នុងរណ្ដៅ គាត់មិនទទួលខុសត្រូវនោះទេ។

ជុំវិញការលើកឡើងខាងលើអង្គភាពសារព័ត៌មានយើងមិនអាចសូមការបំភ្លឺបកស្រាយណាមួយពីលោក តា វែង បាននោះទេ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២៣នេះ។

ប្រភពបានបន្តទៀតថា ចំណែកឯខាងត្បូងវិញត្រូវបានអ្នកមានលុយម្នាក់ឈ្មោះ តា គឿន យាយមុ៉ន រស់នៅភូមិពោធិ៍រៀងខាងជើង យកធ្វើជាកម្មសិទ្ធិ ធ្វើជាការ៉ាស់សាំង ដោយមិនមានមន្ត្រីជំនាញពាក់ព័ន្ធណាអាពើរ ដោយដាក់ការសង្ស័យថាប្រហែលអាជ្ញាធរឃុបឃិតគ្នាជាប្រព័ន្ធបានទទួលលាភសក្ការៈសែនព្រេនពីអ្នកមានលុយមានឥទ្ធិពលខាងលើនេះអស់ហើយមើលទៅបានជាមិនខ្វាយខ្វល់អ្វីទាំងអស់ ទោះបីក្រុមអ្នកមានលុយមានឥទ្ធិពលបានហ៊ុំព័ទ្ធយកដីទួលបុរាណមដែលជាកន្លែងទីសក្ការៈគោរពបូជា ហែកចែកគ្នាធ្វើជាកម្មសិទ្ធិក៏ដោយ។

តើជាការពិតដែរឬទេ.? ដើម្បីបញ្ចៀសនូវការភ័ន្តច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ.! អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង នឹងលោក តា វែង ក៏ដូចជា លោក តា គឿន យាយម៉ុន ដែលសារព័ត៌មានយើងស្វាគមន៍រង់ចាំទទួលការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន។

ពាក់ព័ន្ធនឹងដីទួលបុរាណខាងលើនេះដែរលោក ពូ គៀន ដែលជាមេភូមិពោធិ៍ខាងជើង បានទទួលស្គាល់ថាកាលពីមុនដីទួលបុរាណមួយនេះពិតជាធំម៉ែន ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋរំលោភយកម្នាក់បន្តិចៗដែរធ្វើឲ្យដីទួលបូរាណនេះរួមតូចពិតម៉ែន ក៏ប៉ុន្តែបច្ចុប្បន្នត្រូវបានអាជ្ញាធរភូមិ-ឃុំនិងគណៈកម្មការចុះវាស់វែងបោះបង្គោលព្រំជាលក្ខណៈប្រព័ន្ធរួចរាល់អស់ហើយដែរ។

ចំណែកឯលោក ពូ ហួត មេឃុំពោធិ៍រៀងខាងជើង បានឱ្យអង្គភាពយើងដឹងថា ទោះមិនបានបាញ់ព្រុំដីទួលបុរាណ តែអាជ្ញាធរបានចុះទៅបាញ់ព្រំដីប្រជាពលរដ្ឋរួចរាល់អស់ហើយ លោក ពូ ហួត បានបន្តទៀតថា កាលពីមុនដីទួលបូរាណធំ ដោយសារតែផ្លូវតូច ៥-៦ ម៉ែត្រតែប៉ុណ្ណោះ ដល់បច្ចុប្បន្នរដ្ឋបានអភិវឌ្ឍន៍និងបើកផ្លូវធំធ្វើឲ្យដីទូលបូរាណ រួមតូច ចំណែកដីផ្លូវដែលសល់នៅខាងកើតត្រូវបានឈ្មោះ តា វែង យកធ្វើតូបលក់ដូរ តែមិនអាចយកធ្វើជាកម្មសិទ្ធិបានទេ ប្រជាពលរដ្ឋណាដែលចង់ទៅលក់ដូរនៅកន្លែងនោះអាចលក់ដូរបាន ព្រោះជាចំណីដីផ្លូវរបស់រដ្ឋ តែមិនអាចយកធ្វើជាកម្មសិទ្ធិ។

តែទោះជាយ៉ាងនេះប្រជាពលរដ្ឋដែលរស់នៅភូមិពោធិ៍រៀនខាងជើង នៅតែលើកឡើងថា ដីទួលបុរាណ ដែលជាកន្លែងទីសក្ការៈគោរពបូជារបស់អ្នកភូមិ ត្រូវបានអ្នកមានលុយមានឥទ្ធិពល ហ៊ុំព័ទ្ធយកហែកចែកគ្នាធ្វើជាកម្មសិទ្ធិ ខណៈប្រជាពលរដ្ឋដាក់ការសង្ស័យថា អាជ្ញាធរបានឃុបឃិតគ្នាជាប្រព័ន្ធ ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានរបស់រដ្ឋជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់នៅចំណុចខាងលើទាន់ពេលវេលាផងដែរនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមអ្នកមានលុយមានឥទ្ធិពលរបៀបនេះនោះទេ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!