(កំពង់ស្ពឺ)៖ កឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្តមួយចំនួនដែលកំពុងជនលិចនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តមមានប្រសាសន៏ថា: ដោយសារតែការប្រែប្រួលនៃអាកាសធាតុរយះពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ បណ្ដាលឱ្យភ្លៀងធ្លាក់ជាប់ៗគ្នា និងបង្កការជន់លិចផ្នែកខ្លះនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងនា: ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុច ភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងបានបង្កឱ្យលិចកំណាត់ផ្លូវលេខ៤៨-៤ ដែលបានកាត់ផ្ដាច់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមួយរយៈ។
តាមរយៈនេះឯកឧត្តម: សូមអំពាវនាវដោយទទូច សុំឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ប្រើប្រាស់នូវវិធានការសរុប កម្លាំងសរុប ដើម្បីបញ្ជៀសឲ្យបាននៅគ្រោះថ្នាក់ជាយថាហេតុ និងសូមពុកម៉ែ មាមីង បងប្អូន មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែ មាមីង បងប្អូន មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែមាមីងបងប្អូនត្រូវការសង្គ្រោះ៕