ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣

ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣

នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣
ផ្នែក​ព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣ ដឹកនាំដោយលោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត​និងកម្មករសំណង់​នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ជាច្រើន​រូប​ផងដែរ។
ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយនៃកម្មវិធីបានធ្វេីរបាយការណ៍យ៉ាងក្បោះក្បាយសកម្មភាពការងារក្នុងឆ្នាំកន្លងមក​ជូនដល់​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ទាំងអស់​នៃកម្មវិធី​។


ក្រោយពី​បាន​ស្តាប់​នូវរបាយការណ៍​លោក​នាយកកម្មវិធី​បានមានមតិសំ​ណេះសំណាល​ ដឹក​នាំកិច្ចប្រជុំ​ ក្នុង​នោះផងដែរលោកបានលេីកឡេីង​ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ និងដើរតាមគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់ស.ស.យ.ក​ និងអនុសាសន៍របស់ថ្នាក់ដឹកនាំឲ្យបាន ដើម្បីធ្វើឲ្យសង្គមជាតិបន្តមានសុខសន្តិភាព​ ស្ថិរភាព​ ការអភិវឌ្ឍន៍​។
ក្រោយពី​បានធ្វើការសំណេះសំណាលដោយក្តីសោមនស្សរីករាយ ស្និទ្ធស្នាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកសម្រាប់អនុវត្ត​ន៍បន្ត។
​ ជាចុងបញ្ចប់លោកនាយកកម្មវិធីក៏បានអញ្ជើញប្រគល់ជូនសេចក្តីសម្រេចដល់សមាជិក និងសមាជិកា​ នៃផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយ​ នៃកម្មវិធីអាជីវកម្មវល័ត​ និងកម្មករសំណង់​ នៃ​ ស.ស.យ.ក​ រាជធានីភ្នំពេញ​ ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!