ភ្នំពេញ៖ ពិភពល្បែងស៊ីសងកំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងតែផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សេចក្តីរាយការណ៍បានឲ្យអង្គភាព(ស៊ីអិនធី ហតញូយ៍)យើងដឹងនៅថ្ងៃទី១៩ ខែមករា ២០២៣ នេះថា÷ មានល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់}កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យនៅតាមបណ្តោយវិថីព្រះមុនីវង្ស ត្រង់ចំណុចស្តុបពេទ្យចិន ខាងត្បូងវិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងល្បែងនេះតើលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង មានចំណាត់ការយ៉ាងណាដែ.? ឬក៏ទុកបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយល្បែង។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក វុឌ្ឍ ផូសារវន្ត អធិការខណ្ឌបឹងកេងកង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់} នេះនឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និង លោក វុឌ្ឍ ផូសារវន្ត័ អធិការខណ្ឌបឹងកេងកង ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍)នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់} មួយកន្លែងនេះ នឹងទៅជាយ៉ាងណា?៕