ទាន់ហេតុការណ៍
ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ..

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនទេ ឯកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែនទេ ឯកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ

ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ដោយមានអ្នកលើកឡើងថា កម្ពុជាបានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែននោះទេ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន ប្រមាណជាង ៣ ០០០ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនបានផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែន ហើយកម្ពុជាគ្មានសមត្ថភាពដើម្បីផ្ដល់ជំនួយយោធាទៅឱ្យអ៊ុយក្រែននោះដែរ។ ឯរឿងកម្ពុជាជួយបណ្ដុះបណ្ដាលអ្នកដោះមីនអ៊ុយក្រែន គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ ហើយសូមកុំភ័ន្តច្រឡំ។ សម្ដេចតេជោបន្តថា កម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេស រួមចំណែកការពារសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចតេជោលើកឡើងថា ឥឡូវកម្ពុជាមានកងទ័ពឈរជើងនៅ៤ប្រទេស ដូចជា នៅម៉ាលី ស៊ូដង់ខាងត្បូង លីបង់ និង អាហ្វ្រិកកណ្ដាល។ ប៉ុន្តែកាលពីពេលមុនយើងមានតាំងពីនៅ ស៊ីរី ឆាត និងសាយប្រ៊ឹស។

សម្ដេចតេជោគូសបញ្ជាក់ថា យើងបានជួយបណ្ដុះបណ្ដាលអ្នកដោះមីន ដែលមកតាំងពីប្រទេសកូឡំប៊ី និងប្រទេសមួយចំនួនផ្សេងទៀត មករៀនដោះមីននៅកម្ពុជា ដោយ កម្ពុជាមានមជ្ឈមណ្ឌលមីនអាស៊ាន ដែលមានទីតាំងនៅកម្ពុជា។ សម្ដេចតេជោបានបញ្ជាក់ទៀតថា ប្រទេសណាក៏ដោយដែលចង់មករៀនដោះមីននៅកម្ពុជា សូមអញ្ជើញ រាប់ទាំងប្រទេសរុស្ស៊ី យើងជួបណ្ដុះបណ្ដាលឱ្យទាំងអស់។សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់បន្ថែមថា កម្ពុជាមិនបានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ហើយក៏មិនបានបញ្ជូនអ្នកដោះមីនចូលទៅក្នុងប្រទេសអ៊ុយក្រែនដែរ។ ដូច្នេះអ្វីដែលកម្ពុជាធ្វើនេះ គឺជាកិច្ចការមនុស្សធម៌សុទ្ធសាធ។

 

ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះគឺជាកិច្ចការដែលត្រូវធ្វើនៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោកនេះ។ សម្ដេចតេជោបានឱ្យដឹងថា កម្ពុជាបានប្រើពេល៣០ឆ្នាំហើយ ដើម្បីបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាមិនទាន់អស់ទេ ដែលឥឡូវកម្ពុជាត្រូវវិនិយោគដោយគំហុកលើបញ្ហាមីននេះ ដើម្បីឈានទៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ សម្ដេចតេជោបានអះអាងថា ក្នុងឋានៈជាអ្នកសម្រេចចិត្តខាងនយោបាយ ដែលទទួលខុសត្រូលើនយោបាយក្នុងប្រទេស និងក្រៅប្រទេស កម្ពុជានិងទទួលប្រទេសណាក៏ដោយ ដែលចង់រៀនដោះមីន សូមមករៀននៅកម្ពុជា ហើយកម្ពុជាទទួល។ ដូច្នេះសូមកុំឱ្យកម្ពុជាចូលពាក់ព័ន្ធជាមួយនិងសកម្មភាពយោធានៅអ៊ុយក្រែន កម្ពុជាគ្មានសមត្ថភាពធ្វើបែបនោះទេ ប៉ុន្តែទាក់ទងនឹងកិច្ចការមនុស្សធម៌ ពាក់ព័ន្ធនឹងការកម្ចាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ កម្ពុជាមានបទពិសោធន៍ជូរចត់លើបញ្ហានេះ។

ដូច្នេះកម្ពុជាមិនអាចបើកភ្នែកមើលនៅសោកនាដកម្មដោយសារគ្រាប់មីននៅតាមបណ្ដាប្រទេសនានាទេ។ នេះជារឿងដែលសម្ដេចតេជោបានបញ្ជាក់ អំពីក្របខណ្ឌគោលនយោបាយក្រៅប្រទេសរបស់កម្ពុជា ទាក់ទងនឹងបញ្ហារុស្ស៊ី និងអ៊ុយក្រែន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!