ខេត្តកំពង់ស្ពឺ÷ មេឈ្មួញរកស៊ីកាយអាចដីដឹកលក់កំពុងប្រើអំណាចជាទាហានបម្រើការនៅកងកាំភ្លើងធំដែលគេដឹងថាមានលុយកាក់ដ៏មហាសាលរកស៊ីបំពានច្បាប់រាល់ដងមិនដែលបង់សួយសារជូនរដ្ឋនោះឡើយ។សូម្បីតែអាជ្ញាធរភូមិ/ឃុំ/ស្រុក/ជាពិសេសគឺជំនាញរ៉ែតែម្ដងមិនហ៊ានទៅជិតឡើយព្រោះគេខ្លាចអំណាចមេឈ្មួញរូបនេះដែលជាទាហាននៅកងកាំភ្លើងធំ ឈ្មោះ ប៊ុត ចន្ថា ហៅម៉ៅឬឧកញ៉ាវត្ត ដ៏មានឥទ្ធិពលផ្នែកខាងរកស៊ីកាយអាចម៍ដីដឹកលក់ដោយពុំចាំបាច់មានច្បាប់នោះទេដោយរូបគេគ្រាន់តែប្រើអំណាចទាហានរបស់ខ្លួនតែប៉ុណ្ណោះ គឺអាចកាយអាចដីដឹកយកទៅលក់បានហើយ។ ជាក់ស្ដែងរណ្តៅកាយអាចម៍ដីដ៏សែនធំហើយជ្រៅមួយស្ថិតនៅភូមិក្រាំងស្ពឺ ភូមិរលាំងចក ជាប់នឹងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការបង្ហើប គឺឈ្មួញរកស៊ីកាយអាចម៍ដីរូបនេះកំពុងធ្វើអាជីវកម្ម ដោយពុំមានការអនុញ្ញាតឬលិខិតបញ្ជាក់ពីមន្ទីររ៉ែថាមពលនិងខេត្តឡើយគឺឈ្មួញឈ្មោះ ប៊ុត ចន្ថា នេះគេតែងតែប្រើអំណាចខ្សែបណ្ដាញនិងលុយកាក់តែប៉ុណ្ណោះជាការស្រាច់អាចដំណើរការទៅយ៉ាងរលូនហើយស្ងាត់ដូចចោលលួចសេះតែម្ដង។
ប្រភពព័ត៌មានបានលើកឡើងបន្តថាមេឈ្មួញឈ្មោះ ប៊ុត ចន្ថា ហៅម៉ៅនេះគេមានជំនាញរកស៊ីកាយអាចដីបំពានច្បាប់បែបនេះច្រើនឆ្នាំមកហើយជាពិសេសគេប្រើខ្សែបណ្ដាញថ្នាក់ក្រោមដោយប្រើលុយគ្របពីលើមិនរាយការណ៍ឲ្យថ្នាក់លើនិងជំនាញបានដឹងហើយតែងតែបំពានទៅលើប្រជាពលរដ្ឋតូចតាចទៀតផង។ជាក់ស្ដែងដូចជាការធ្លាក់រាយអាចម៍ដីលើផ្លូវប្រជាពលរដ្ឋស្នើឱ្យមានការដោះស្រាយក៏គេធ្វើមិនដឹងមិនឮហើយតែងតែប្រើអំណាចទាហាននៅកងកាំភ្លើងធំរបស់ខ្លួនគម្រាមប្រជាពលរដ្ឋគ្រប់ពេលវេលា។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងខ្យងនិងភូមិនានានៅជិតនោះបានលើកឡើងថាសព្វថ្ងៃនេះពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះសត្វពាហនៈជាពិសេសគឺកូនៗរបស់ពួកគាត់តែម្ដងបើជ្រុលជាធ្លាក់ទៅក្នុងរណ្ដៅដីរបស់លោក ប៊ុត ចន្ថា ហៅម៉ៅឬឧកញ៉ាវត្ត នេះហើយគឺស្លាប់គ្មានសល់នោះទេ។ បើនិយាយពីឡានរបស់ឈ្មួញនេះវិញគឺប្រើសុទ្ធតែឡានកង់៦និងយីឌុបទៀតផងដែលជា ហេតុធ្វើអោយផ្លូវជាតិនិងស្ពានឆាប់ខូចផងដែរ។ចំពោះការដឹកដីវិញគឺហៀរធ្លាក់រាយប៉ាយពេញដីដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាខ្លាំង។
បើតាមការសង្កេតគេមិនដែលឃើញជំនាញពាក់ព័ន្ធណាមកធ្វើការត្រួតពិនិត្យឡើយ។ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើសូមសំណូមពរដល់មន្ត្រីជំនាញរ៉ែឬមិនថាមន្ទីរក្រសួងឬមន្ត្រីសាលាខេត្តនោះទេ។ ហើយបើបានដឹងហើយសូមមេត្តាចាត់វិធានការឲ្យបានក្តៅគគុកកុំឲ្យជននេះអាងអំណាចជាទាហាននៅអង្គភាពកាំភ្លើងធំយកតួនាទីឧកញ៉ាវត្តប៊ុតចន្ថាហៅម៉ៅនេះផងជៀសវាងមានការរិះគន់ថាមន្ត្រីបង្ក្រាបបានតែអ្នករកស៊ីតូចតាច ដល់អ្នកមានតួនាទីជាទាហានមិនហ៊ានបង្ក្រាបដោយខ្លាចអំណាចទឹកលុយនិងអំណាចឧកញ៉ាវត្តរូបនេះ។
សូមរំលឹកថាករណីនេះជាសេចកីរាយការណ៍ពីពលរដ្ឋភ្នាក់ងារយើងនិងបន្តសួរទៅអាជ្ញាធរបន្ថែមទៀតជាពិសេសមេឈ្មួញរូបនេះតែម្ដងព្រោះពេលខ្លះការមើលឃើញរបស់ប្រជាពលរដ្ឋមិនដូចការពិតនោះទេព្រោះជាការប្រើអារម្មណ៍គិតមិនដូចការពិតដែលកើតឡើងនៅរឿងណាមួយនោះឡើយ។
មួយរយៈនេះដោយខ្លាចសមត្ថកិច្ចនិងជំនាញចូលចាប់គឺពេលថ្ងៃគេផ្អាកសកម្មភាពទាំងអស់ គេធ្វើសកម្មភាពតែពេលយប់តែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការលើកឡើងខាងនេះដែរភ្នាក់ងារយើងមិនអាចសុំការបកស្រាយបំភ្លឺណាមួយពីមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសលោក ប៊ុត ចន្ថា {ហៅឧកញ៉ាម៉ៅ} បានទេដោយពុំមានលេខទូរសព្ទទំនាក់ទំនង។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅត្រួតពិនិត្យនៅចំណុចទីតាំងខាងលើនេះផងដែរ និងជាសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញរបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័ ជាពិសេសលោក ប៊ុត ចន្ថា {ហៅឧកញ៉ាម៉ៅ} ជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូមអរគុណ៕