ក្រុមគ្រួសារកុមាររងគ្រោះបានរៀបរាប់ថា កាលពីម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ កុមារទាំងពីរនាក់បាននាំគ្នាជិះកង់ដើរលេងក្នុងភូមិ ហើយក៏បានបាត់មួយយប់ តាមរកមិនឃើញ លុះព្រឹកថ្ងៃទី៣០ ខែមករា ក៏បន្តដើររកស្រាប់តែឃើញកង់ដែលកុមារទាំងពីរនាក់បានជិះដាក់ផ្អែកដើមស្វាយ និងស្បែកជើងពីរគូរនៅក្បែរព្រែក កំចាយក្នុងដីអ្នកភូមិមួយកន្លែង ដោយសង្ស័យជាករណីចុះលេង ហើយលង់ទឹក សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានខ្នះខ្នែងប្រមូលថវិកា រួចជួលអ្នកមុជទឹករាវរក រហូតដល់ម៉ោង១២ថ្ងៃត្រង់ក៏បានរកឃើញសពកុមារាទាំង២នាក់ ត្រង់ចំណុចសង្ស័យក្នុងព្រែកកំចាយនេះតែម្តង។
ក្រោយមកសមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពកុម៉ាទាំងពីរ ដោយផ្អែកតាមលទ្ធផលនៃការធ្វើកោសលវិច័យ របស់សមត្ថកិច្ចជំនាញគឺកុមារទាំងពីរនាក់ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕