ខេត្តកណ្ដាល៖ គួររំលឹកថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
បើយើងក្រឡេកមកមើលល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ នៅក្នុងភួមិស្រែគោក ឃុំអន្លុងល្មៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល តើជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋរបស់អាជ្ញាធរស្រុកកណ្តាលស្ទឹង ឬមួយយ៉ាងណា.? បានជាទីតាំងខាងលើនេះហ៊ានផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សេចក្តីរាយការណ៍បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា មានល្បែងស៊ីសងអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍ កំពុងតែបើកលេងយ៉ាងណាអធិបតេយ្យ ស្ថិតនៅភូមិស្រែគោក ឃុំអន្លុងល្មៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ពាក់ព័ន្ធនឹងល្បែងខាងលើនេះ តើលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង មានចំណាត់ការយ៉ាងណាដែ.? ឬទុកគ្រាន់បានជាប្រាក់ចំណូលបន្ថែមក្រៅពីប្រាក់ខែរដ្ឋ ឬមួយយ៉ាងណា.? បានជាបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយសារល្បែង។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។
ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងអនឡាញមាន់ជល់តាមកញ្ចក់ទូរទស្សន៍ខាងលើនេះនឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង និង លោក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន {ស៊ីអិនធី ហតញូយ៍}នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងនេះ នឹងទៅជាយ៉ាងណា? ។
អង្គភាពអ្នកសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍} យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មាន{ស៊ីអិនធី ហតញូយ៍}យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕