ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យក្រុមការងារចងក្រងសៀវភៅ កម្ពុជាក្រោមក្រសែភ្នែកពិភពលោក ចូលជួបពិភាក្សាការងារ
ចេញផ្សាយ
ថ្ងៃទី January 31, 2023
ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក Patrick Dupire ចូលជួបពិភាក្សាការងារ ស្តីពីគំរោងរៀបចំបោះពុម្ពសៀវភៅ «កម្ពុជាក្រោមក្រសែភ្នែកពិភពលោក» ជាភាសាអង់គ្លេស និងភាសាចិនបន្ថែមទៀត ក្រោយការបោះពុម្ពផ្សាយសៀវភៅនេះជាភាសាខ្មែរ និងជាភាសាបារាំងរួចមក នៅទីស្តីការក្រសួង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០២៣។