ខេត្តកណ្ដាល÷ តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។
សេចក្តីរាយការណ៍បានឲ្យសារព័ត៌មានយើងដឹងថា មានល្បែងស៊ីសងជល់មាន់អនឡាញជ្រកក្រោមឡេះអាជ្ញាប័ណ្ណឆ្នោតឡូតូអនឡាញ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ដោយអាជ្ញាធរ ដូចជាមិនទទួល ដឹង លឺ នៅល្បែងស៊ីសង មួយកន្លែងនេះ ដែលស្ថិតនៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
គួររំលឹកថាកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានបញ្ជាឲ្យបិទល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។ តែបទបញ្ជានេះហាក់ដូចជាគ្មានប្រសិទ្ធភាពនោះទេ ខណៈអាជ្ញាធរមូលដ្ឋាននៅតែបណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងបើលែង ដូចជាទីតាំងខាងលើនេះ។
ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។
ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និង ឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមចាត់មន្ត្រីជំនាញក្រោមឲ្យវ៉ាតឱ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕