ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់}កំពុងបើកលេងយ៉ាងរំភើយ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស លោកអភិបាលរងខណ្ឌបឹងកេងកងថាជាល្បែងហ្គេមកំសាន្ត..!!

ល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់}កំពុងបើកលេងយ៉ាងរំភើយ នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស លោកអភិបាលរងខណ្ឌបឹងកេងកងថាជាល្បែងហ្គេមកំសាន្ត..!!

ភ្នំពេញ÷ តើឯណាទៅគោលយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញអោយក្រសួងមហាផ្ទៃអនុវនោះ។ ព្រោះយើងដឹងហើយថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើងជាហូរហែ ធ្វើឲ្យភូមិ/ឃុំ/សង្កាត់ គ្មានសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយក្ដីព្រួយបារម្ភ ដែលផ្ដើមចេញពីល្បែងស៊ីសង មួយកន្លែងនេះ ដែលកំពុងតែរួមចំណែកបង្កើតបទល្មើសនានា ឲ្យកើតមានឡើងនៅក្នុង ភូមិ/ឃុំ/សង្កាត់ ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ពាក់ព័ន្ធនឹងទីតាំងល្បែងខាងលើនៅថ្ងៃទី២០ ខែមករា ២០២៣នេះ លោកអភិបាលរងខណ្ឌបឹងកេងកង បានប្រាប់មកអង្គភាព(ស៊ីអិនធី ហតញូយ៍)យើងឲ្យដឹងថា លោកបានដឹកនាំកម្លាំងបញ្ជាការឯកភាពខណ្ឌចុះទៅទីតាំងខាងលើហើយមិនមានល្បែងស៊ីសងនោះទេ គឺជាល្បែងហ្គេមកំសាន្តទៅវិញ ការបកស្រាយរបស់លោកអភិបាលរងខណ្ឌបឹងកេងកង ពលរដ្ឋថាគឺជាលេសដោះសារតែប៉ុណ្ណោះ។

លោកបានបន្តនិងស្នើសុំឱ្យអង្គភាព(ស៊ីអិនធី ហតញូយ៍)យើងដកព័ត៌មាននឹងធ្វើអត្ថបទឬជាសំណេរជាថ្មី រួចផ្ញើឱ្យលោក លោកនឹងបញ្ជូនបន្តទៅអភិបាលត្រួតពិនិត្យមើលសិនចាំបង្ហោះពីព្រោះខ្លាចប៉ះពាល់មុខមាត់នៅក្នុងខណ្ឌរបស់លោកគ្រប់គ្រង ពលរដ្ឋថាបើខ្លាចប៉ះពាល់មុខមាត់សូមកុំឱ្យមានបទល្មើសឬបង្ក្រាបល្បែងស៊ីសងឱ្យអស់នៅក្នុងខណ្ឌរបស់ខ្លួនគ្រប់គ្រង។

គួររំលឹកថា:ល្បែងស៊ីសងកំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងតែផ្គើន​នឹងបទបញ្ជា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រីនៃកម្ពុជា​​។

សេចក្តីរាយការណ៍បានឲ្យអង្គភាព(ស៊ីអិនធី  ហតញូយ៍)យើងដឹងនៅថ្ងៃទី១៩ ខែមករា ២០២៣ នេះថា÷ មានល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់}កំពុងតែបើកលេងយ៉ាងអាណាធិបតេយ្យនៅក្នុង(វ៉ាងអុីក្លឹបស្នូរឃែរ)ទល់មុខធនាគារហេងហ្វីងខេមបូឌា.ម.ក. តាមបណ្តោយមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចស្តុបពេទ្យចិន ខាងត្បូងវិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកង២  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ពាក់ព័ន្ធនឹងល្បែងនេះតើលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង មានចំណាត់ការយ៉ាងណាដែ.? ឬក៏ទុកបណ្តែតបណ្ដោយឲ្យពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនរងគ្រោះនិងក្តៅក្រហាយដោយល្បែង។

ពលរដ្ឋក្នុងមូលដ្ឋានជាច្រើនកំពុងមានមន្ទិលយ៉ាងខ្លាំងចំពោះលោក វុឌ្ឍ ផូសារវន្ត អធិការខណ្ឌបឹងកេងកង ខណៈល្បែងស៊ីសងបើកលេងច្បាស់ក្រឡែកបែកជាមិនមានសមត្ថភាពដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបចុះឱ្យពលរដ្ឋទៅរំពឹងអ្វីទៀតបើល្បែងស៊ីសងក្នុងដែនរបស់ខ្លួនបង្ក្រាបមិនបានផង។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ពលរដ្ឋ និងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់} នេះនឹងទៅជាយ៉ាងណា ហើយតើមន្ត្រីពាក់ព័ន្ធមានសមត្ថកិច្ចណាហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសតើលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និង លោក វុឌ្ឍ ផូសារវន្ត័ អធិការខណ្ឌបឹងកេងកង ហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍)នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងល្បែងស៊ីសងណេត{ចាក់បាល់និងបៀរការ៉ាត់} មួយកន្លែងនេះ នឹងទៅជាយ៉ាងណា?។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!