ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ឯកឧត្តម ខៀវ កាញារីទ្ធ ចាត់ទុកការតាំងពិព័រណ៍ សៀវភៅ Big Bad Wolf Cambodia មានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត

ឯកឧត្តម ខៀវ កាញារីទ្ធ ចាត់ទុកការតាំងពិព័រណ៍ សៀវភៅ Big Bad Wolf Cambodia មានសារសំខាន់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត

ភ្នំពេញ៖ ដើម្បីជាការចូលរួមលើកកម្ពស់វិស័យអប់រំដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគត ក្រុមហ៊ុន Big Bad Wolf Cambodia បានរៀបចំកម្មវិធីតាំងពិព័រណ៍សៀវភៅ Big Bad Wolf Cambodia ដែលធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងផ្សារទំនើបអូឡាំព្យា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា អ៊ុក ចន្ថា និងអ្នកស្រី អគ្គនាយិកាផ្សារទំនើបអូឡាំព្យា ។

លោក Andrew Yap សហស្ថាបនិកក្រុមហ៊ុន Big Bad Wolf Books ប្រទេសម៉ាឡេសុី បានជម្រាបជូនថា ការដាក់តាំងលក់សៀវភៅ Big Bad Wolf គឺចង់កសាង វប្បធម៌ នៃការអាននៅកម្ពុជា ដោយនាំមកសៀវភៅភាសាអង់គ្លេស ដែលមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប ។ សៀវភៅជាច្រើនប្រភេទត្រូវយកមកដាក់តាំងមានដូចជា សៀវភៅសម្រាប់កុមារ រឿងប្រឌិត រឿងពិត ដែលអនុញ្ញាតឲ្យមនុស្សស្ថិតនៅ ក្នុង ជំនាន់ផ្សេងៗគ្នា អាចស្វែងរកនូវសៀវភៅ ដែល លក់ដាច់បំផុត សៀវភៅល្បីៗ ប្រលោមលោក រឿងប្រឌិតបែបវិទ្យាសាស្រ្ត មនោសញ្ចេតនា សៀវភៅអភិវឌ្ឍខ្លួន អក្សរសាស្រ្ត ប្រលោមលោកក្រាហ្វិក អាជីវកម្ម ស្ថាបត្យកម្ម និង រចនាសៀវភៅធ្វើម្ហូប និងសៀវភៅជាច្រើនប្រភេទទៀត នៅក្នុងកម្មវិធីពិព័រណសៀវភៅដ៏ធំនេះ ហើយ វាមានសារសំខាន់ណាស់ ក្នុងការរៀនភាសាថ្មីមួយ និងបង្រៀនឲ្យមនុស្សមាន ទម្លាប់អានតាំងពីក្មេង នោះហើយទើបធ្វើឲ្យ ក្មេងៗជំនាន់ក្រោយធំដឹងក្តី ពោរពេញដោយចំណេះដឹង ។

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ និងកីឡា ចូលរួមជាមតិយោបល់បញ្ជាក់ពីសារៈសំខាន់ក្នុងការអានសៀវភៅ និងគាំទ្រចំពោះការរៀបចំពិពរណ៍សៀវភៅនេះរួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចាត់ទុកថា ការតាំងពិពរណ៍ លក់សៀវភៅនាឱកាសនេះ គឺមានសារសំខាន់ណាស់ ហើយបាននាំយកនូវសៀវភៅថ្មីៗ ល្អៗពីក្រៅប្រទេសចំនួន ១ លានក្បាល មកអោយប្រជាពលរដ្ឋកម្ពុជា បានអានដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ។

តាមរយៈនេះដែរ ឯកឧត្តម បានសំណូមពរដល់ ក្រុមហ៊ុន Big Bad Wolf នាំយកសៀវភៅល្អៗ ថ្មី បន្ថែមទៀត សម្រាប់ការតាំងពិពរណ៍នៅឆ្នាំ ក្រោយៗបន្តទៀត ។ សម្រាប់ឱកាសនេះ ឯកឧត្តម ទិញនូវសៀវភៅមួយចំនួន ដាក់ក្នុងផេក ដាក់នៅបណ្ណាល័យក្រសួងព័ត៌មាន និងដាក់នៅបណ្ណាល័យបញ្ញាវ័ន សម្រាប់អ្នកចូលចិត្តអាន មានសៀវភៅល្អអានបន្តទៀត ។ ឯកឧត្តមបញ្ជាក់ថា សៀវភៅទាំងអស់នេះ ថ្មី ល្អ ថ្លៃ តែលក់ក្នុងតំលៃថោកសមរម្យ មិនមែនសៀវភៅចាស់នោះទេ ។ ដូច្នេះយើងទាំងអស់គួរតែទិញទុកយកទៅអាន អោយបានច្រើន ដើម្បីទទួលបាន នូវចំណេះដឹងថ្មីៗបន្ថែមទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្នការអានសម្រាប់ ឯកឧត្តម គឺ ៩០ % អានតាមប្រពន្ធ័ អេឡិកត្រូនិច តែក៏នៅត្រូវការទិញសៀវភៅមកអានដែរ ព្រោះងាយស្រួលចំណាំទុកកន្លែងដែលសំខាន់ៗ ទុកបើកមើលលើកក្រោយទៀត ហើយការអាន សៀវភៅក៏ជួយធ្វើការរំលឹកឡើងវិញនូវកិច្ចការមួយចំនួនថែមទៀតផងដែរ ។ ចំណេះដឹងដែលរូប ឯកឧត្តម មានមកដល់ថ្ងៃនេះ អាចនិយាយបានថា ៥០ % បានមកពីការសិក្សានៅសាលា ហើយ ៥០ % ទៀតបានដោយសារការអានសៀវភៅ បើប្រៀបធៀបពីសម័យមុន និងសម័យឥឡូវនេះ សៀវភៅសំបូរជាងរាប់ពាន់ដង ហើយគុណភាព លើស ១ មុឺនដង ព្រោះការបោះពុម្ព និងរចនាសៀវភៅស្អាតៗ ហើយជាភាសាខ្មែរថែមទៀតផង ។ ទាក់ទងការអានសៀវភៅនេះដែរ ឯកឧត្តម បានលើកឡើងថា តាមការស្រាវជ្រាវផ្នែកចិត្តសាស្រ្ត បើយើងមើលទូរទស្សន៍ ខួរក្បាលយើង៩០ % តាមរូបភាព អត់មានពេលវិភាគនោះទេ តែបើការអានវិញគឺ៣០ % សម្រាប់ការអាន ហើយ ៧០ % សម្រាប់ធ្វើការវិភាគ ។ ការអានសៀវភៅមានផលប្រយោជន៍ច្រើនណាស់ មិនត្រឹមតែធ្វើអោយចេះដឹងនោះទេ ថែមទាំងធ្វើអោយខួរក្បាលយើងរីក វិវឌ្ឍលឿន ទៀតផង ។

គួររំលឹកដែរថា កាលខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន Big Bad Wolf Cambodia  បានរៀបចំពិធីតាំងពិព័រណ៍ និងលក់ សៀវភៅក្នុងតម្លៃទាបប្រមាណជាង ១លានក្បាល នៅរាជធានីភ្នំពេញ ដោយបានទាក់ទាញមហាជន ជាពិសេសយុវជនឱ្យចាប់អារម្មណ៍លើការអាន និងមានវត្តមានយ៉ាងច្រើនមកចូលរួម ។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ Big Bad Wolf Books បានរៀបចំពិព័រណ៍សៀវភៅធំបែបនេះរួចមកហើយនៅប្រទេសចំនួន១៥ ក្នុងនោះមាន ៣៧ ទីក្រុង ដែលបានទៅដល់និងប្រារព្ធពិធីនេះឡើង។

ពិព័ណ៍សៀវភៅនេះ បើកឲ្យសាធារណៈជនចូលរួមដោយ សេរី ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣រហូតដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ១២យប់ ។ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale នឹងចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះតាមរយៈការ បរិច្ចាគសៀវភៅចំនួន ៣០០ក្បាល ទៅកាន់បណ្ណាល័យកំពង់ត្របែក ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!