ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង ៧​ពាន់​នាក់..

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង ៧​ពាន់​នាក់..

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាង ៧​ពាន់​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​និស្សិត​ជ័យលាភី​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​ឆ្នាំ​សិក្សា​២០១៩-២០២០ សរុប​ចំនួន ៧,០២១​នាក់ នារី ៣,៧០១​នាក់​។ គិត​ចាប់តាំងពី​ឆ្នាំ​១៩៨០ មកទល់​ឆ្នាំ​សិក្សា​២០១៩-២០២០ និស្សិត​បាន​បញ្ចប់​ការសិក្សា​សរុប ៥៤,៧០៦​នាក់ (​នារី ២០,៧៣៨​នាក់​)​។ ក្នុងនោះ​មាន​និស្សិត​អាហារូបករណ៍​សរុប ១៩,៧៨៦​នាក់ (​នារី ៦,១៦១​នាក់​) និង​និស្សិត​ជ័យលាភី​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សរុប ៩៧​នាក់ (​នារី ៦៣ នាក់​)​។

​ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​នេះ និស្សិត​កំពុង​សិក្សា​សរុប ១៩,៨៦៤​នាក់ (​នារី ១១,២២៥ នាក់​) ក្នុងនោះ​និស្សិត​អាហារូបករណ៍​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សរុប ២៤៩​នាក់ (​នារី ១៣៩​នាក់​)​។​

​មុន​នឹង​ថ្លែង​ទៅកាន់​និស្សិត នៅ​ព្រឹក​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹកថា នៅសល់តែ ៧០​ថ្ងៃ​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​។ នៅ​ព្រឹក​នេះ សម្តេច​តេជោ​បាន​សម្តែង​ការរីករា​យ​ជាមួយ​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ទាំងអស់​ដែល​បញ្ចប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ​។ សម្តេច​តេជោ បានចាត់ទុក​និស្សិត​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា​។​

សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅតែ​ជា​សាកលវិទ្យាល័យ​ដើរតួនាទី​សំខាន់​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​។ សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​និស្សិត​បញ្ចប់​ការសិក្សា ឱ្យ​បន្ត​សិក្សា​រៀនសូត្រ​បន្ថែម​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​មិន​ព្រម​រៀន មិន​ព្រម​ស្វែងយល់​ពី​បច្ចេកវិទ្យា នឹង​ក្លាយទៅជា​ឧបសគ្គ​សម្រាប់​ការងារ នាពេលខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​រដ្ឋមន្ត្រី​អប់រំ ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ឡាវ ឱ្យ​ផ្តល់​ថ្លៃ​អាហារូបករណ៍​ជូន​និស្សិត​ជា​ប្រាក់​ដុល្លារ ដើម្បី​ឆ្លើយតប​ការប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ដំឡើង​ប្រាក់ឧបត្ថម្ភ​ទៅកាន់​បណ្ណាល័យ​របស់​ស​ម្តេច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ១០​លាន​រៀល​ក្នុង​មួយ​ខែ ចាប់ពី​ខែ​មីនា ឆ្នាំ​២០២៣​។​សម្ដេច​តេជោ​បានបញ្ជាក់​ថា​បណ្ដាល័យ​នេះ​គឺជា​ឃ្លាំង​ចំណេះដឹង​ដ៏​សំខាន់​សម្រាប់​សិស្ស​និស្សិត​ដែល​ត្រូវការ​ចំណេះដឹង​ផ្សេងៗ​ជាពិសេស​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​គ្រប់ៗ​រូប​។

​ទៅ​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្រៀន​លោក ស៊ន តារា ថា ស្រឡាញ់​អ្នកដទៃ​បាន​បែប​ណា បើ​ឪពុកម្តាយ​ខ្លួនឯង​មិន​ស្រឡាញ់​ផង​ហ្នឹង​? សម្តេច​តេជោ​ផ្តាំ​ទៅ​លោក ស៊ន តារា កុំឱ្យ​ភ្លេច​កំណើត​។ សម្ដេច​តេ​ជោបាន​ផ្តាំ​ទៅ​កុំ​ឲ្យ​ភ្លេច​អ្នកមានគុណ​។

សម្តេច​តេជោ បញ្ជាក់ថា ពេល​ម្តាយ​របស់​សម្តេច​ដួល​បាក់ឆ្អឹង គឺ​សម្តេច កំពុង​នៅ​ប្រទេស​វៀតណាម​។ សម្តេច​តេជោ បញ្ជាក់ថា ម្តាយ​សម្តេច​ដួល​បាក់ឆ្អឹង​ដោយសារ​តែ​គ្រាប់ផ្លោង​ថ្ងៃ​៦-៧ កក្កដា ១៩៩៧ មិន​ដូច​ការចោទប្រកាន់​របស់​ពួក​ប្រឆាំង​ថា សម្ដេច​បាន​វៃ​ធ្វើបាប​ម្ដាយ​នោះទេ​។

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​ជូន​ពរ និង​អបអរសាទរ​និស្សិត​ជ័យលាភី​ទាំងអស់ឲ្យ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​ក្នុង​ការសិក្សា និង​ក្នុង​ការងារ​ជា​បន្តបន្ទាប់​ទៀត​នាពេលខាងមុខ​៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!