ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ចាក់សាំងដុតសម្លាប់ខ្លួន ក្នុងផ្ទះសំណាក់ស្លាប់យ៉ាងអាណោចអាធ័ម.

ចាក់សាំងដុតសម្លាប់ខ្លួន ក្នុងផ្ទះសំណាក់ស្លាប់យ៉ាងអាណោចអាធ័ម.

 ស្វាយរៀង៖ ករណីដ៏រន្ធត់មួយបានកើតឡើង ក្រោយគេប្រទះឃើញមានសាកសពមនុស្សប្រុសស្រីចំនួន០២នាក់ដេកស្លាប់ ក្នុងសភាពឆេះខ្លោច ខ្មៅរោលមើលលែងស្គាល់ ក្រោយយកសាំងដុតសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់។

ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ៧៧៧៧ ភូមិតាងែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង០២នាក់៖ ទី១-ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងទី២-ឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦និង០០នាទីល្ងាច ជនរងគ្រោះទាំង០២នាក់ បានមកជួលបន្ទប់លេខ១៩ ដើម្បីសម្រាករហូតដល់ម៉ោង៧និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់លេខ១៩នេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
 បើតាមក្រុមគ្រូពេទ្យបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារការចាក់សាំងដុតពិតប្រាកដមែន ដែលនាំឲ្យមានការសន្និដ្ឋានជំហានដំបូងថាអាចជាករណីវិបត្តិស្នេហា។ បច្ចុប្បន្នសាកសពខាងលើ ក្រោយធ្វើកោសល្យវិច្ច័យរួច ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ
ធ្វើបុណ្យតាមប្រពៃណី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!