ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

អង្គភាពសារព័ត៌មានឯកជន គឺគ្មានសិទ្ធិយក Logo ក្រសួងព័ត៌មាន ទៅប្រើប្រាស់លើលិខិតរដ្ឋបាលឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត»

អង្គភាពសារព័ត៌មានឯកជន គឺគ្មានសិទ្ធិយក Logo ក្រសួងព័ត៌មាន ទៅប្រើប្រាស់លើលិខិតរដ្ឋបាលឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត»

ភ្នំពេញ៖ នេះជាការបញ្ជាក់យ៉ាងច្បាស់ៗរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សា ការងារដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

បើតាម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងថា «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយក Logo របស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវចេញ សេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ដើម្បីឱ្យពួកគាត់ ចៀសវាងឱ្យបាន»។

«អនុសាសន៍ណែនាំដោយសង្កត់ធ្ងន់ជាថ្មីម្ដងទៀតរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅដល់អគ្គនាយកដ្ឋានរដ្ឋបាលក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ធ្វើយ៉ាងណាចេញនូវសេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ចៀសវាងឱ្យបាននៅក្នុងការយក Logoរបស់ក្រសួង ទៅដាក់នៅក្នុងលិខិតរដ្ឋបាលរបស់ខ្លួន, ទៅដាក់នៅតាមទីស្នាក់ការ ឬក៏អង្គភាព ផ្សព្វផ្សាយ របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់នោះ គឺពុំមានសិទ្ធិនៅក្នុងការយក Logo របស់ក្រសួង ដើម្បីប្រើទៅលើលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការ របស់ខ្លួននោះឡើយ»។

នាឱកាសនេះ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងអគ្គនាយកដ្ឋានជំនាញទាំង ៥ ដែលបានខិតខំនៅក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ហើយនិងត្រៀមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនចំពោះការងារបន្តបន្ទាប់ទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!