ខេត្តកំពង់ស្ពឺ ៖បនល្បែងស៊ីសងមាន់ជល់តាមអនឡាញ កំពុងទាក់ទាញក្រុមអ្នកញៀនល្បែងមកលេងភ្នាល់ដាក់លុយយ៉ាងពពាក់ពពូន ស្ថិតនៅភូមិតាំងស្ទឹង ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ពលរដ្ឋបានលួចបង្ហើបថា៖ បនល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញមួយកន្លែងនេះនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣០/៣១ ដែលមានម្ចាស់ផ្ទះឈ្មោះលោក(ប្រុស) ស្ថិតនៅភូមិតាំងស្ទឹង ឃុំសង្កែសាទ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែបើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងពពាក់ពពូន ខ្លះចាញ់លុយអស់រាប់លានរៀលក្នុងមួយថ្ងៃៗ ពេលខ្លះកើតជាអំពើហិង្សាក្នុងគ្រួសារក៏មានដែរ មិនដែលឃើញមាន អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាចុះមកបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកឱរ៉ាល់ ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះឬមួយទទួលបានលាភសក្ការៈទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។
ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ភ្នាក់ងារសារព័ត៌មានយើងបានរាយការណ៍ជូនទៅលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ តាមប្រព័ន្ធតេឡេក្រាម ចូលមើលតែមិនឆ្លើយតបនោះទេ។
ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ គួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប???