ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

តើលោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ខ្លាចអំណាចលោក មឿន សាម៉ន ឬមួយយ៉ាងណា ? ឬមួយបានទទួលលាភសក្ការៈក្រាស់ក្រែលពីលោក មឿន សាម៉ន បានធ្វើឲ្យលោកស្រវាំងភ្នែកមើលមិនឃើញ ខណៈលោក មឿន សាម៉ន សាងសង់លំនៅឋានឡូយចូលដៃព្រែកលោកឆ្លើយថាមិនដឹងទៅវិញ! ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង..

តើលោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង ខ្លាចអំណាចលោក មឿន សាម៉ន ឬមួយយ៉ាងណា ? ឬមួយបានទទួលលាភសក្ការៈក្រាស់ក្រែលពីលោក មឿន សាម៉ន បានធ្វើឲ្យលោកស្រវាំងភ្នែកមើលមិនឃើញ ខណៈលោក មឿន សាម៉ន សាងសង់លំនៅឋានឡូយចូលដៃព្រែកលោកឆ្លើយថាមិនដឹងទៅវិញ! ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង..

ខេត្តព្រៃវែង៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ជាក់ស្ដែងដូចជាលំនៅឋានមួយកន្លែងកំពុងតែសាងសង់ឡូយចូលដៃព្រែក ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ខណៈលោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀងឆ្លើយថាមិនដឹងទៅវិញ។

ព្រោះយើងដឹងហើយថា ទន្លេរ ស្ទឹង បឹង ព្រែក សមុទ្រ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមាននរណាម្នាក់កាន់កាប់ សាងសង់ អាស្រ័យផលបានឡើយ។ ដោយឡែកលោកមេទាហានដែលមានអំណាចម្នាក់នៅក្នុងខេត្តព្រៃវែងបែរជាហ៊ានសាងសង់លំនៅឋានធ្វើព្រងើយ រំលោភបំពាន លើដៃព្រែកហាក់បីដូចជាមើលស្រាលច្បាប់ទម្លាប់ ប៉ុន្តែអស់លោកអាជ្ញាធរហាក់មិនអើពើ ហាមឃាត់ ឬទប់ស្កាត់ទាល់តែសោះ។

ជាក់ស្តែងលំនៅឋានដែលលោកមេទាហានកំពុងតែសាងសង់រាល់ថ្ងៃនេះនៅចំណុចស្ពានកំពង់ខ្សាច់ ស្ថិតនៅក្នុងភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

តាបប្រភពបានបង្ហើបឱ្យដឹងថា លំនៅឋានដែលកំពុងធ្វើសាងសង់នេះ ជារបស់មេទាហានឈ្មោះ មឿន សាម៉ន (ហៅ ខា) រស់នៅក្នុងខេត្តព្រៃវែងតែម្តង។ ការសាងសង់នេះយូរមកហើយ កន្លងមកចាប់ផ្តើមសាងសង់ប្រជាពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរ និងជំនាញ មានការផ្ទុះសារាយម្តងរួចមកហើយ ហើយគេបានឃើញផ្អាកសកម្មភាពម្តង។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែលោកមេទាហានរូបនោះបានបញ្ជារឱ្យជាងធ្វើការសាងសង់បន្តទៀត ហាក់បីដូចជាមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទង្វើរខាងលើរបស់លោកមេទាហានឈ្មោះមឿន សាម៉ន(ហៅ ខា) នេះជាអ្នកចេះច្បាប់ប៉ុន្តែបែរជាមិនគោរពច្បាប់ ហើយយកច្បាប់មកជាន់ពន្លិចទៅវិញក៏ព្រោះតែ មេទាហានឈ្មោះ មឿន សាម៉ន(ហៅ ខា)នេះបានសាងសង់លំនៅឋានរំលោភបំពានដៃព្រែក ដែលជាសម្បត្តិធនធាន ធម្មជាតិរបស់រដ្ឋទៅវិញ។

ប្រភពពីប្រជាពលរដ្ឋបង្ហើបបន្តទៀតថាឈ្មោះ មឿន សាម៉ន (ហៅ ខា)នេះ តែងតែប្រើអំណាចរំលោភបំពានយកដីរបស់រដ្ឋ ជាក់ស្តែងដូចជាការសាងសង់លំនៅឋានលើដៃព្រែកនេះជាដើម ហើយយកលេសថា សាងសង់ធ្វើស្នាក់ការយាម២៤ម៉ោងសម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់  ហើយសំណង់នេះនៅមិនឆ្ងាយពីសាលាស្រុកពោធិរៀងនោះទេ ហើយនៅលើផ្លូវដែលធ្វើដំណើរឆ្លងកាត់ទៅសាលាខេត្តព្រៃវែងថែមទៀតផង។

ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ថាតើការសាងសង់ស្នាក់ការយាមកាមរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ម៉េចក៏លោក មឿន សាម៉ន(ហៅ ខា) មិនសុំច្បាប់ទម្លាប់ត្រឹមត្រូវ បែរជាមកសាងសង់រំលោភបំពានមិនឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធដឹងទៅវិញ។ ទង្វើររបស់លោកនាយទាហានឈ្មោះ មឿន សាម៉ន (ហៅខា)ធ្វើបែបនេះទើបប្រជាពលរដ្ឋ ដាក់ការសង្ស័យថាលោក ប្រើអំណាចរំលោភបំពានយកដៃព្រែកដែលជាកន្លែងហាមឃាត់ និងជាសម្បត្តិធនធាន ធម្មជាតិ ពលរដ្ឋ ខ្លាចក្រែងលោកនាយទាហានមិនសាងសង់ធ្វើស្នាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋបែរជាយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះ។ ពលរដ្ឋ ធ្វើការសំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ចុះពិនិត្យ និងទប់ស្កាត់ទង្វើររបស់លោកមឿន សាម៉ន (ហៅ ខា)នេះផងទាន។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋ ខាងលើនេះដែរនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ អ្នកយកព័ព៌មានយើងបានទូរស័ព្ទទៅលោក ពូរ័ត្ន មេឃុំព្រៃកន្លោង បាននិយាយឱ្យដឹងថាលោកមិនបានដឹងរឿងនេះដែរ ព្រោះការសាងសង់លំនៅឋាននេះគេមិនបានប្រាប់គាត់ឲ្យដឹងនោះទេ ពេលគាត់ធ្វើដំណើរតាមផ្លូវក៏ឃើញបានចុះទៅសួរនាំ ទើបដឹងថាមានមេទាហានម្នាក់នៅខេត្តព្រៃវែងឈ្មោះ មឿន សាម៉ន (ហៅ ខា) គាត់ថាធ្វើកន្លែងស្នាក់ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ មានទាហាន ប៉ូលីស មកយាមកាមរក្សាសន្តិសុខជូនពលរដ្ឋ។

លោកមេឃុំបានបន្តទៀតថា បើលោក មឿន សាម៉ន(ហៅ ខា)ធ្វើស្នាក់ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់មែនលោកមានការសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែបើលោកមឿន សាម៉ន ធ្វើលំនៅឋាននោះលោកមិនអនុញ្ញាតិ ឬចុះហត្ថលេខាឡើយ។

ចំណែកឯលោក ឃុត សុគឿន ប្រធានមន្ទីរធនធានទឹកខេត្តលោកថា មិនបានដឹងរឿងក្នុងការសាងសង់សំណង់លំនៅឋាននៅដៃព្រែកនោះដែរ។ លោកបានបន្តទៀតថាបើមានការសាងសង់សំណង់លំនៅឋាននៅក្នុងដៃព្រែកមែននោះមិនជាប់ពាក់ព័ន្ធនិងជំនាញលោកនោះឡើយ សុំសួរទៅខាងសូរិយោដីនិងអាជ្ញាធរឃុំ/ស្រុក ទៅទើបបានដឹងច្បាស់!ខ្ញុំនឹងឱ្យកម្លាំងខ្ញុំចុះទៅពិនិត្យមើល សូមអរគុណដែលបងបានទំនាក់ទំនងមកសួរខ្ញុំមុន។

ជាមួយគ្នានេះដែរ លោក យស់ ស៊ីណាត អភិបាលស្រុកពោធិរៀង បាននិយាយឱ្យដឹងថាលោកមិនបានដឹង និងជ្រាបរឿង គេសាងសង់លំនៅឋាន នៅដៃព្រែកនេះទេ! ហើយក៏មិនបានឃើញដែរ តែមានគេរាយការណ៍មកខ្ញុំឥឡូវខ្ញុំឱ្យមេឃុំចុះទៅពិនិត្យមើលហើយ។

ចំណែកឯលោក អេង ផេងអាន ប្រធានមន្ទីរសូរយោដីខេត្តព្រៃវែង ភ្នាក់ងារយើងបានទំនាក់ទំនងតាមប្រព័ន្ធលេខទូរសព្ទ ០៩៧៤៧៤៧១៤៧ ចូលតែមិនមានទទួល។

ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរនិងជំនាញពាក់ព័ន្ធបានឆ្លើយថាមិនដឹងនោះគឺជាលេះដោះសារឲ្យរួចតែពីមាត់ ព្រោះការសាងសង់លំនៅឋាននេះមិនមែនសាងសង់តែមួយថ្ងៃឬពីរថ្ងៃនោះទេហើយក៏មិនម៉ែនសាងសង់នៅកណ្ដាលព្រៃស្ងាត់ដែលមិនអាចមើលមិនឃើញនោះដែរ ចំណុចត្រង់នេះហើយដែលពួកគាត់ដាក់ការសង្ស័យថាអាជ្ញាធរនិងជំនាញពាក់ព័ន្ធបានឃុបឃិតគ្នាបើកដៃឲ្យលោក មឿន សាម៉ន សាងសង់លំនៅឋានឡូយចូលព្រែក ក្រោមម្ល៉េះឆ្លើយថាមិនដឹង។

ពាក់ព័ន្ធនឹងការលើកឡើងពីប្រជាពលរដ្ឋខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសុំការបកស្រាយពីលោក មឿន សាម៉ន (ហៅ ខា) បានទេ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

អង្គភាពសារព័ត៌​មានយើង​ខ្ញុំសូមស្វាគមន៍រា​លល់ការបកស្រាយពីអាជ្ញាធរនិងជំនាញពាក់​ពន្ធ័និងសាមី​ខ្លួនជានិច្ចរាង​រាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ សូម​អរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!