ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ទំនាស់ពាក្យសម្ដីរឿងព្រំដី ធ្វើឱ្យបុរសម្នាក់បោកគ្រាប់បែកផ្ទុះបណ្ដាលឱ្យមនុស្ស០៦នាក់ រង់របួសធ្ងន់ស្រាល នៅស្រុករំដួល.

ទំនាស់ពាក្យសម្ដីរឿងព្រំដី ធ្វើឱ្យបុរសម្នាក់បោកគ្រាប់បែកផ្ទុះបណ្ដាលឱ្យមនុស្ស០៦នាក់ រង់របួសធ្ងន់ស្រាល នៅស្រុករំដួល.

ស្វាយរៀង៖ មនុស្ស៦នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយពីមានការបោកគ្រាប់បែកដៃចូលក្នុងផ្ទះដែលបង្កឡើងដោយអតីតទាហានចូលនិវត្តន៍ម្នាក់ ដោយសារតែផឹកស្រាស្រវឹងកើតទំនាស់រឿងព្រំដី។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ នឹង១០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល។

 

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កន្លងមកគ្រួសារជនបង្ករឈ្មោះ អ៊ុំ ផា ភេទប្រុស មានជម្លោះជាមួយគ្រួសារជនរងគ្រោះរឿងព្រំដី ព្រោះមានផ្ទះជាប់របងជាមួយគ្នា នឹងមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ ហើយនៅថ្ងៃកើតហេតុ ជនបង្ករបានផឹកស្រាស្រវឹងក៏បង្កជាជម្លោះជាមួយគ្រួសារជនរងគ្រោះ រហូតហ៊ានយកគ្រាប់បែកដែលខ្លួនលាក់ទុកយូរឆ្នាំមកហើយតាំងពីសម័យសង្គ្រាមមកម៉្លេះ គប់ចូលផ្ទះជនរងគ្រោះ បណ្តាលឱ្យផ្ទុះកក្រើកភូមិទាំងយប់ រងរបួសធ្ងន់ស្រាលទាំងគ្រួសារមានជម្លោះ និងអ្នកជិតខាងចំនួន ៦នាក់។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ ហើយបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីសាកសួរ នឹងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធី នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!