ខេត្តព្រះវិហារ% {បឋម} អធិការរងក្រុងព្រះវិហារម្នាក់បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង។និងអាវុធអាការ 47 ជាច្រើនគ្រាប់។ដែលការបាញ់នោះគេនៅមិនដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ហេតុការណ៍នោះបានកើតឡើងនៅម៉ោងប្រហែល 10 ព្រឹកថ្ងៃទី 10 មីនាឆ្នាំ 2023 ស្ថិតនៅផ្ទះផ្ទាល់ខ្លួនរបស់ជនរងគ្រោះស្ថិតនៅភូមិគោកប៉េងសង្កាត់កំពុងប្រណាក់ ក្រុងនិងខេត្តព្រះវិហារ។
សេចក្ដី រាយការណ៍បានឲ្យដឹងថាក្រោយពេលកើតហេតុព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេង បានដឹកនាំមន្ត្រីនគរបាលជំនាញក្រុងនិងខេត្តព្រះវិហារចុះពិនិត្យសាកសពជនរងគ្រោះ ដែលមានឈ្មោះ ក្រូច ប៊ុនតូរ មានតួនាទីជាអធិការរងក្រុងព្រះវិហារ។ទទួលបន្ទុកផែនបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះវិហារនិងខេត្តព្រះវិហារ។
ជុំវិញការធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនិងអាវុធអាការ 47 ជាច្រើនគ្រាប់នេះគេនៅមិនទាន់ដឹងការពិតនៅឡើយទេ។ព្រោះស្ថិតក្នុងលក្ខណៈនេះ។សមត្ថកិច្ចនគរបាលជំនាញខេត្តកំពុងធ្វើការកុសលវិច្ច័យ។និងស្រាវជ្រាវពីមូលហេតុពិត។