ខេត្តកណ្ដាល÷ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ សមាគមសេរីភាពអ្នកសាព័ត៌មានកម្ពុជាបានបើវគ្គបណ្តុះបណ្តាល ស្តីពីជំនាញសរសេរអត្ថបទវិភាគ ព័ត៌មានជាតិ នឹងអន្តរជាតិ ដែលមានអ្នកសារព័ត៌មានជាសិក្ខាកាម ចូលរួមប្រមាណជាង២០០នាក់ នៅទីស្នាក់ការសមាគម ស្ថិតក្នុងភូមិ ព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
វាគ្មិនអញ្ញើញចូលរួមក្នុងពិធី រួមមាន លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍. ឯកឧត្តម ផុស សុវណ្ណ ប្រតិភូតរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទប់ជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង សោតទស្សន៍, ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាននៃក្រសួងពព័ត៌មាន.ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយក វិទ្យាស្ថាន កម្ពុជាសម្រាប់ការសិក្ខាផ្នែកសារព័ត៌មាន.លោក បណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា.លោកទេស វិបុល ប្រធានសមាគម សេរីភាពអ្នកសារព័ត៍មានកម្ពុជា, លោក ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត និងជា អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកកម្ពុជា.លោក ហង្ស ចក្រា អនុប្រធានសមាគម AFCJ។
នាឱកាសនោះ ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយក វិទ្យាស្ថាន កម្ពុជាសម្រាប់ការសិក្ខាផ្នែកសារព័ត៌មាន ដែលនឹងផ្តល់កិត្តិយសធ្វើជាគ្រូបង្គោលពន្យល់ បកស្រាយ ក្នុងវគ្គបណ្តុះបណ្តាលជំនាញ «សរសេរអត្ថបទវិភាគព័ត៌មានជាតិនិងអន្តរជាតិ» ។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ភឿន ផល្លា ជំនួយការសម្ដេចតេជោហ៊ុនសែន ប្រធានគណៈបក្សប្រជាជនកម្ពុជាអញ្ជើញជាធិបតីភាពក្នុងពិធីចែកវិញ្ញាប័ណ្ណប័ត្របញ្ជាក់ការសិក្សាជួនសិក្ខាកាម ចំនួនប្រមាណ ជាង២០០ នាក់ ។
ក្នុងនោះផងដែរ ឯកឧត្តម ភឿន ផល្លា បានយកថវិការផ្ទាល់ខ្លួនជូនដល់សមាគមចំនួន ៨លានរៀល និងសិក្ខាកាមដែលបានចូលរួម រួមជាមួយអាជ្ញាធរ និងប្រជាការពារ ក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ។
ចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកជូននូវ វិញ្ញាបនបត្រ បាច់ផ្ការ ទុកជាអនុស្សាវរីយ៍ ជាពិសេសឯកឧត្តម ភឺន ផល្លាបានយកថវិការប្រគល់ជូនសមាគម និងប្រគល់តួនាទីបន្តរអោយលោក ទេស វិបុលជាអ្នកចែក ថវិការ ជូនសិក្ខាកាមដែលបានចូលរួមនឹងអញ្ជើញពិសាអាហារសាមគ្គីដោយសប្បាយរីករាយអមដោយក្រុមតន្ត្រីប្រគុំកំដរជូនស្ដាប់កំសាន្តដើម្បីញ៉ាំងកម្មវិធីខាងលើឲ្យសប្បាយរីករាយផងដែ៕