ខេត្តព្រៃវែង÷ តើឯណាទៅភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីសងប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ! បើតាមប្រភពបានឲ្យដឹងថាសង្វៀនប្រមូលផ្តុំទៅដោយល្បែងមួយកន្លែងនោះដែលមានម្ចាស់ឈ្មោះ{ រ៉ា } ស្ថិតនៅក្នុងភូមិក្រូង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កំពង់តែដើរគៀងគរក្រុមអ្នកញៀនល្បែងឲ្យមកប្រមូលផ្តុំគ្នាចូលទៅលែងល្បែងភ្នាល់ ដូចជា មាន់ជល់.បាញអាប៉ោង នឹងមាន់ជល់ តាមកញ្ចក់ទូរទស្សន៍ យ៉ាងរលូន និងកំពុងសាងភាពក្តៅក្រហាយដល់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ប៉ុន្តែសមត្ថកិច្ចក្នុងមូលដ្ឋានកំពុងតែសម្ងំស្ងៀម ដូចជាត្រូវថ្នាំសន្តំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនប្រមូលផ្តុំទៅដោយល្បែង ខាងលើ នេះប្រហែលជាមានការសែនព្រេនដល់ម្ចាស់ទឹកម្ចា ស់ដីខ្មោចព្រាយបីសាច ជារៀងរាល់សិល៍្បហើយមើលទៅ ទើប អាចបង្វែរទិសមិនឲ្យសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបអញ្ចឹង។
ប្រភពបានបន្តទៀតថា៖ទីតាំងសង្វៀនប្រមូលផ្ដុំទៅដោយល្បែងខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់ ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកលោក អ៊ុក ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ អញ្ចឹងឬលោកទុក្ខក្រាន់បានជាប្រាក់ចំណូលបន្ថែមឬយ៉ាងណា.? ។
ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖ សូមលោក អ៊ុក ផាន អធិការនគរបាលស្រុកស្វាយអន្ទរ គួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប។
មហាជនបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែរទើបនឹងឡើងកាន់តំណែងថ្មីៗនេះ សូមជួយចាត់វិធានការ ទៅលើទីតាំងសង្វៀនប្រមូលផ្តុំទៅដោយល្បែង នៅស្រុកស្វាយអន្ទរនេះផងដើម្បីឲ្យស្របតាមគោលការណ៍ ភូមិ/ឃុំ/ស្រុក មានសុវត្តិភាព ទាំង ៧ចំណុចផងទាន ៕