{កំពង់ស្ពឺ}>ខ្លាំងមែនទីតាំងបនល្បែងជល់មាន់តាមអនឡាញដ៏ធំ មួយកន្លែងស្ថិតនៅភូមិចម្ការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់់ស្ពឺ បើកដំណើរការយ៉ាងរលូន និងកំពុងសាងភាពក្តៅក្រហាយដល់ពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន ប៉ុន្តែសមត្ថកិច្ចក្នុងមូលដ្ឋានកំ ពុងតែសម្ងំស្ងៀម ដូចជាត្រូវថ្នាំសន្តំ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមាន់ជល់ តាមអន ឡាញខាងលើ នេះប្រហែលជាមានការសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដីខ្មោចព្រាយបីសាច ជារៀងរាល់សិល៍្បហើយមើលទៅ ទើប អាចបង្វែរទិសមិនឲ្យសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបអញ្ចឹង។
ប្រភពបានបន្តទៀតថា៖ទីតាំងបនល្បែងស៊ីសងមាន់ជល់តាម អនឡាញខាងលើនេះ កំពុងតែបង្កបង្កើននូវកំណើនពពួកចោរលួច ឆក់ ប្លន់ ដោយសារតែចាញ់ល្បែង ស៊ីសងនេះឯង ចំណែកឯលោ ក អធិការនគរបាលស្រុកភ្នំស្រួចបែរជាសម្ងំស្ងៀមដូចត្រូវថ្នាំសណ្តំ អញ្ចឹង។
ជុំវិញពាក់ព័ន្ធល្បែងសុីសងខាងលើ៖លោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច គួរតែចាត់កម្លាំងក្រោមឱវាទចុះមកស្រាវជ្រាវនិងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះផង មិនគួរណាមើលរំលងទេ!!ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋនិងមហាជន ដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវឲ្យមានបទល្មើសក្នុងមូលដ្ឋានហើយមិនហ៊ានបង្ក្រាប។
មហាជនបានសំណូមពរដល់លោក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមជួយចាត់វិធានការ ទៅលើបនល្បែងស៊ីសងមាន់ជល់តាមអនឡាញ នៅស្រុក ភ្នំស្រួចនេះផងដើម្បីស្រប តាមគោលការណ៍ ភូមិ ឃុំ មានសុវត្តិភាព ទាំង ៧ចំណុចទាន ៕