កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Stefanie Lang នាយិកាមូលនិធិកេរដំណែលទេសភាព (Legacy Landscapes Fund) លោក Uwe Klug តំណាងធនាគារអភិវឌ្ឍន៍ KfW និងតំណាងអង្គការ CI ប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌនៃមូលនិធិកេរដំណែលទេសភាព ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។ ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍បន្ថែមការចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី ការចិញ្ចឹមសត្វនិងការដាំដុះជាសហគមន៍ និងហិរញ្ញប្បទានការប្រាក់ទាប ជាចំណែកមួយនៅក្នុងគម្រោងអភិរក្ស ព្រោះថា ការអភិរក្សបានជោគជ័យក៏អាស្រ័យដោយជីវភាពប្រជាជនល្អប្រសើរផងដែរ។
សូមរាយការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”….
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា..
សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក ស្រុកបសេដ្ឋ