ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល ជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា..!!

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល ជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា..!!

ភ្នំពេញ៖ ឯឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលបកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣នេះ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍អ្នកសារព័ត៌មានកម្ពុជា បានថ្លៃងថា នេះជាលើកទី២ នៃការរៀបចំវគ្គបណ្ដុះបណ្ដាលរបស់សមាម ដែលលើទី១ រៀបចំក្នុងខែមីនា ឆ្នាំ២០២២ មានសិក្ខាកាមប្រមាណជិត ៤០០ នាក់ និងលើកទី២ នៅទៅ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣នេះ មានសិក្ខាកាមប្រមាណជិត ៦០០នាក់ ក្នុងនោះសិក្ខាកាមភាគច្រើនជាអ្នកសារព័ត៌មាន។

លោកបានបន្ដទៀតថា វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើក្រោយពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជំនួបអ្នកសារព័ត៌មានលើទី៥។

ក្នុងនោះដែរលោកបណ្ឌិតបានលើកឡើងថា វគ្គសិក្សា ជំនាញសរសេរកម្រិតខ្ពស់នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ក្នុងការប្រកបអាជីព និងជាមូលដ្ឋានដ៏ប្រសើរកលើមាគ៌ាវិស័យសារព័ត៌មាន ដែលប្រកបដោយសមត្ថភាព គុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា ក្រោយពីបញ្ជប់សិក្សាសិក្ខាកាមមានឱកាសប្រឡងប្រួតយកពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អ ប្រចាំឆ្នាំ២០២៣ ក្នុងវេទិកា ប្រកួតសរសេរព័ត៌មានល្អ ដែលសមាគមកំពុងដំណើរការស្នើសុំគោលការណ៍រៀបចំវេទិកាពីក្រសួងព័ត៌មាន។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា អ្នកសារព័ត៌មាន ទាំងអស់ក្នុងស្រុក និង ក្រៅ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង នូវព័ត៌មាន ក្លែងក្លាយ ដែលជាព័ត៌មាន បំពុលសង្គម ធ្វេីអោយប៉ះពាល់ ដល់ប្រទេសជាតិ ។

ឯកឧត្តម បានបន្តទៀតថា អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិតកម្រិតខ្ពស់ មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សសេរអន្តបទនីមួយៗ ជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់ ក្នុងនោះ ឯកឧត្តម បានបន្ថែមទៀតថា ទៅកាន់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ចំពោះបងប្អូនអ្នកសារព័ត៌មាន ត្រូវចូលរួមផ្សព្វផ្សាយ ព័ត៌មានរបស់រដ្ឋាភិបាល ដេីម្បីជាការចែករំលែកនូវព័ត៌មានពិត និង ជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមបច្ចុប្បន្ន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!