ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ដីព្រៃរបស់រដ្ឋរាប់រយហិកតា ត្រូវបានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈូសរំលំដើមឈើរៀបដល់ដី ហេតុអ្វីអាជ្ញាធរនិងមន្ត្រីជំនាញមិនដឹង.? ស្ថិតនៅក្នុង​ស្រុក​អូររាំង មណ្ឌលគិរី​..!!

ដីព្រៃរបស់រដ្ឋរាប់រយហិកតា ត្រូវបានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈូសរំលំដើមឈើរៀបដល់ដី ហេតុអ្វីអាជ្ញាធរនិងមន្ត្រីជំនាញមិនដឹង.? ស្ថិតនៅក្នុង​ស្រុក​អូររាំង មណ្ឌលគិរី​..!!

 

ខេត្ត​មណ្ឌលគិរី​៖ ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ជាក់ស្តែងដីព្រៃរបស់រដ្ឋ រាប់រយហិកតា ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសរំលំរដើមឈើធំៗនឹងជីក៏កាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះហេតុអ្វីពូកអស់លោកអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ មិនដឹង.? ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសរំលំរដើមឈើធំៗនឹងជីក៏កាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននោះយូរ​ដែរ​ហើយ តែ​អាជ្ញាធរ​មូលដ្ឋាន​ហាក់ដូចជា​ស្ងាត់​ជ្រាប​គ្មានអ្វី​រំខាន​សូម្បី​បន្តិច​សោះ ។​

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសរំលំដើមឈើធំៗនឹងជីកក៏កាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា នៅចំណុច ភូមិ​ពូ​លេះ ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់។

លោក សៀក​មុន្នី អភិបាល​ស្រុក​អូររាំង​នា​ព្រឹក​ថ្ងៃទី ១៧ មិនា ឆ្នាំ​២០២៣ នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱ វាទ​ចុះ​ពិនិត្យ​ជាក់ស្ដែង​វែក​រក​មុខ​អ្នក​ថ្លើមធំ​ហ៊ាន​ឈូសឆាយ​ដី​ព្រៃ​នោះ ។

លោក​ថា កន្លង​ទៅ​លោក​ក៍​ធ្លាប់បាន​ទទួល​ព័ត៌មាន​ខ្លះៗ​ដែរ​ពី​ប្រជា​ពលរដ្ឋ​ប្រាប់ថា មាន​គ្រឿងចក្រ​ចូល​ទៅ​ភូមិ​ខាងលើ​ហើយ​លោក ក៍​បាន​បញ្ជា​ឲ្យ​មេភូមិ​-​មេឃុំ​ចុះ​ពិនិត្យមើល​ក្រែង​មាន​បទល្មើស​កាប់​រាន​ដីព្រៃ ឬ​ឈួសឆាយ​ត្រូវហាម​ដាច់ ខាត​មិន​ឲ្យ​កើត មាននូវ​ការទន្ទ្រាន​កាន់កាប់​ដី​ឡើយ ។ តែ​ទីបំផុត​ករណីបែបនេះ​នៅ​តែ​កើត​ឡើង​ដដែល​។​

​ បើទោះជា​ដូច​ច្នេះ​ក៏ដោយ​ការលើក​ក្បួន​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ខាងលើ​កាលពី​ព្រឹក​មិញ​នេះ សម​ត្ថ កិច្ច​មិន​ទទួលបាន​លទ្ធផល​អ្វី​ឡើយ​ក្រៅតែពី​ការ​គ្រប់ គ្រង​បានត្រឹមតែ​ដានជើង​ខ្លា និង​អាចម៍​ខ្លា​តែប៉ុណ្ណោះ​។ ពោល​គឺ​អេស្ការ​ទាំង​២​គ្រឿង​ត្រូវបាន​គេ​ជម្លៀសចេញ និង​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ឡើយ ក្រៅ តែ​ពី​គល់ឈើ ដើមឈើ​ដួល​ដេក​និង​រោង​តែប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​រក្សាទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តទៅទៀត​។

យ៉ាងណា​ក៍ដោយ ប្រជាពលរដ្ឋ​ស្រុក​អូររាំង​ខេត្តមណ្ឌលគិរី រង់ចាំ​មើល​តទៅទៀត ថា​តើ​ទីបំផុត​ករណី​នេះ​ពួកឧក្រិដ្ធជន​ព្រៃឈើ ឬ​សមត្ថកិច្ច​ជា​អ្នក ទទួល​ជ័យជំនះ​ពិតប្រាកដ​នោះ​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!