ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

ឯកឧត្ដម​ យ៉ែម​ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ អនុញ្ញាត​ឱ្យ​និស្សិត​ ១៥នាក​ចុះកម្មសិក្សា​នៅ​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ នៃក្រសួង​ព័ត៌មាន​

ឯកឧត្ដម​ យ៉ែម​ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ អនុញ្ញាត​ឱ្យ​និស្សិត​ ១៥នាក​ចុះកម្មសិក្សា​នៅ​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ នៃក្រសួង​ព័ត៌មាន​

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​២៤​ ខែមិនា​ ឆ្នាំ​២០២៣​ ក្នុង​ក្រសួង​ព័ត៌មាន​ ឯកឧត្តម​ យ៉ែម​ ណយ​ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ និង​ជា​ប្រធាន​នាយដ្ឋាន​មណ្ឌល​ព័ត៌មាន​ បាន​អនុញ្ញាត​ឱ្យ​និស្សិត​មក​ពី​សកលវិទ្យាល័យ​កម្ពុជា​ ចំនួន​ ១៥​ នាក់​ ដែល​សិក្សាលេីក​ជំនាញ​ព័ត៌មាន​ ឆ្នាំទី២​ ជួប​សម្ដែង​ការ​គួរសម​ និង​សិក្សា​ស្វែង​យល់លេី​វិស័យ​ព័ត៌មាន​ ដឹកនាំ​ដោយ​ សាស្រ្តាចារ្យ​ មឿន​ ឈានណារិទ្ធ​ ក្រោម​ប្រធាន​បទ​ របៀ​ប​សរសេរ​អត្ថបទ​ពណ៌នា​ ប្រកប​ដោយ​ភាព​ថ្នៃប្រឌិត។

ឯកឧត្តម​ យ៉ែម​ ណយ​ បង្ហាញ​ពី​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ ក្រោយ​ពី​បាន​ឃេីញ​ការ​ខិតខំ​ប្រឹងប្រែង​សិក្សា​របស់​ក្មួយៗ​ និស្សិត​ លេី​វិស័យ​ព័ត៌មាន​។
ឯកឧត្តម​ មាន​ប្រសាសន៍​បន្ថែម​ទៀត​ វិស័យ​សារព័ត៌មាន​នៅកម្ពុជា​ គឺកំពុង​មាន​ភាព​រីករាយ​យ៉ាងខ្លាំង​ក្នុង​យោគ​សម័យ​ឌីជីធល​នេះ​ យុវវ័យ​ និស្សិត​ និង​ប្រជា​ពលរដ្ឋ​ គួរ​តែ​ព្យាយាម​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​ ទាំង​ក្រមសីលធម៌​ វិជ្ជាជីវៈ​ និង​និតិច្បាប់​ លេី​របបសារព័ត៌​ ជៀវាងទទួលយក​ដំណឹង​មិន​ពិត​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​សង្គម​ ដែល​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់។
ឯកឧត្តម​បន្ដទៀតថា​ យុវជន​ គឺ​ជាអ្នក​ដែល​ដេីរ​តួយ៉ាង​សំខាន់​លេី​ថ្នាលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដេីម្បី​ឆ្លេីយតប​លេីគុណភាព​ និង​ជា​ធនធាន​មនុស្ស​ល្អ​ លេីការ​អភិវឌ្ឍន៍​ជាតិ។
ក្រោម​ដំបូល​ សន្ដិភាព​ ប្រកបដោយ​ស្ថេរភាព​ និង​ការ​អភិវឌ្ឍន៍​ វិស័យ​សារព័ត៌មាន​គឺ​ពិត​ជា​ផ្នែក​មួយ​ដ៏មាន​សារសំខាន់​ ដែល​យុវជន​គប្បី​យល់​ដឹង​គ្រប់​ៗគ្នា។
អត្ថបទៈ​ គន្ធា​

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!