ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ក្រុមឈ្មួញខិលខូច លួចដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទាន ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ គ្មានអាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធអើពើសោះ..!!

ក្រុមឈ្មួញខិលខូច លួចដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទាន ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ គ្មានអាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធអើពើសោះ..!!

ខេត្តកំពង់ស្ពឺ÷ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមិនខ្លាចញញើតនិងផ្លូវច្បាប់។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យទៀតថានៅ
ក្នុងរឿងជនខិលខូចដាក់គ្រឿងចក្រ (អាអ៊ិច) នោះមន្រ្តីបរិស្ថាន ក៏ដូចជាមេឃុំតាសាល នឹងមេឃត្រពាំងជោ ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានឈ្មួញនឹងអ្នកមានលុយមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានចំណាត់ការទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាលនឹងឃុំត្រពាំងជោ  នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា: ជនខិលខូចដែលហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យ{នៅចំណុចជើងភ្នំប្រាក់នេះ} គ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានគេស្គាល់ឈ្មោះ {តាប៉ាង} អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពលួចឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងហាក់គ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ដោយសារតែអាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នមិនធ្វើការបង្ក្រាបសោះឡើយ។

ក្រុមជនខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានកាន់ កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬចាត់វិធានការតាមផ្លូវច្បាប់ណាមួយមកលើពួកគេនោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថាអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានលាភសក្ការហើយ ទើបគ្មានឆន្ទៈក្នុងការថែរក្សានិងអភិរក្សដីព្រៃការពារដោយព្រះរាជក្រឹត្យបែបនេះនោះ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បាននិយាយឲ្យដឹងទៀតថា: បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាន មេឃុំតាសាល មេឃុំត្រពាំងជោ ក៏ដូចជាអាជ្ញាធរស្រុកឱរ៉ាល់ ទេនោះ គឺសកម្មភាពដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនអាចកើតឡើងបានទេ។

ជាក់ស្ដែងកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៊ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានយើង តៃកុងអេស្កាវទ័រ{ហៅថាអាអ៊ិច} បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះមានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើរសុំយ៉ាងទទូចដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គួរចាត់មន្ត្រីជំនាញចុះ ពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ឡើងវិញជាផង ពីព្រោះត្រឹមតែរយៈ ពេលខ្លីសោះ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា បានក្លាយជាវាលរហោស្ថានអស់ទៅហើយ ។

ជុំវិញករណីក្រុមជនខិលខូចលួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ  គ្មានច្បាប់អនុញ្ញាតិខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក {តាប៉ាង} បានទេដោយមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺនឹងកែរតម្រូវពីរលោក{តាប៉ាង}នៅរៀងរាល់ម៉ោងធ្វើការប្រសិនបើលោក{តាប៉ាង}យល់ថា: ការចេញផ្សាយខាងលើនេះមិនពិតដូចប្រជាពលរដ្ឋលើកឡើងនោះ។

ដោយឡែកលោក អោម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្រោយពីអ្នកសារព័ត៌មានយើងបានរាយការណ៍ជួនលោក លោកថា: សូមអរគុណហើយចាំមើលខ្ញុំផ្ញើទៅឱ្យលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនដើម្បីឲ្យកូនចៅចុះទៅពិនិត្យមើលឬក៏គាត់ទៅពិនិត្យខ្លួនឯងបាទសូមអរគុណ។

ចំណែកឯលោក ថន ចាន់ នាយករងដែនជម្រកស្រុកឱរ៉ាល់ បានរាយការណ៍ជូនលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកស្រុកឱរ៉ាល់ថា ខ្ញុំបាទដឹកនាំកម្លាំងមន្រី្តដែនចុះពិនិត្យជាក់ស្តែងនូវកន្លែងសាព័ត៌មានចុះផ្សាយកាលពីព្រឹកមុីញស្ថិតនៅភូមិសំរោងនាថ្ងែទី០៦  ០២ ២០២៣ ឃើញថាពុំមានគ្រឿងចក្រនៅទីតាំងនោះទេ ឃើញតែស្នាមឆូសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោងទៅជាំ។

បើយើងមើលតាមរូបភាពដី ដែលក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ នឹងរបាយការណ៍របស់លោក ថន ចាន់ ដែរថា ឃើញតែស្នាមឆួសធ្វើផ្លូវចាស់ដែលឆ្លងកាត់ពីភូមិសំរោងទៅជាំ គឺជារបាយការណ៍កន្ទេលធំបន្លំដេក ចំណុចត្រង់នេះហើយដែលប្រជាពលរដ្ឋដាក់ការសង្ស័យថាបានឃុបឃិតគ្នាជាប្រព័ន្ធ។

ដោយឡែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យដែនជម្រកស្រុកឱរ៉ាល់ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៣១៨៤០៧៧៧៧ ចូលចំនួនពីរដងលោកបានចុចទទួលតែនិយាយស្តាប់មិនឮ ស្ងាត់ដូចចោរលួចសេះអញ្ជឹង។

ជាក់ស្តែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះលោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងដែនការិយាល័យស្រុកឱរ៉ាល់ចុះទៅពិនិត្យដល់ទីតាំងដី ដែលអង្គភាពសារព័ត៌មានយើងចុះផ្សាយកាលពីថ្ងី១០ ខែមីនា ឆ្នាំ២០២៣ ជាក់ស្តែងលោកបានលើកឡើងថា……..

លោក ជា ទិត្យ បានបន្តទៀតថា…….

ប្រជាពលរដ្ឋថាប្រសិនដូចកាលើឡើងរបស់លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺម៉េននោះ ពូកគាត់មានការសប្បាយចិត្តព្រោះលោកមានឆន្ទះក្នុងការការពារដីព្រៃរបស់រដ្ឋដែរការពារដោយព្រះរាជក្រឹត្យនិងបានដករហូតទុកជាសម្បត្តិរដ្ឋវិញ។ នៅមាន ត..

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!