ភ្នំពេញ÷ តើឯណាទៅភូមិឃុំមានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិហើយនោះ! ជាស្ដែងទីតាំង សង្វៀនបញ្ជូល់មាន់ដុះស្លែដ៏ធំមួយកន្លែងនេះស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅមួយ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កំពុងតែបើកលេងដោយរលូនដោយគ្មានការរំខានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
បើតាមប្រភពពីប្រជាពលរដ្ឋក្នុងសង្កាត់ ចោមចៅមួយ ខ័ណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ភារម្យ និងបក្ខពួក ជាច្រើននាក់ទៀត កំពង់បើកសង្វៀនបញ្ជូល់មាន់ដើម្បីទទួលក្រុមអ្នកញៀនល្បែងមកប្រមូលផ្តុំគ្នា លេងយ៉ាងពពាក់ពពូនតាំងពីព្រឹកតហូតដល់យប់ ហើយការបញ្ជល់មាន់១គូៗមានភ្នាល់ដាក់ដើមទុនរាប់លានរៀល ហើយមានអ្នកចាក់លុយខាងក្រៅយ៉ាងប្រសេចប្រសាចថែមទៀត ដោយអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឬបង្ក្រាបឡើយ។ទាំងនាយប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅមួយ ក៏ដូចជាលោកអធិការនគរបាលខណ្ឌពោសែនជ័យ នឹងលោក អភិបាលខណ្ឌពោធិ៍សែនជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបុគ្គលឈ្មោះលោក ភារម្យ ធ្វើអ្វីៗតាមអំពើចិត្ត ដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ពលរដ្ឋនិងអ្នកសារព័ត៌មានចាំមើលថា តើទីតាំងសង្វៀនបញ្ជូល់មាន់ដ៏ធំរបស់លោក រភារម្យ នឹងទៅជាយ៉ាងណា.? ហើយតើអាជ្ញាធរមានសមត្ថកិច្ចណាខ្លះហ៊ានប្រឆាំងនិងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ពិសេសលោកអភិបាលខណ្ឌពោសែនជ័យ និងលោក ម៉ន វុធី អធិការខណ្ឌពោសែនជ័យហ៊ានចុះទៅបង្ក្រាបទីតាំងមួយនេះដែរឬទេ? អង្គភាពសារព័ត៌មានយើង នឹងធ្វើបច្ចុប្បន្នភាពបន្តទៀតថា តើទីតាំងសង្វៀនបញ្ជូលមាន់ដ៏ធំរបស់លោក រំ នេះ នឹងទៅជាយ៉ាងណា?៕