កំពង់ស្ពឺ៖ ការប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមន៍ចិញ្ចឹមគោ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានទាក់ទាញអារម្មណ៍ មនុស្សប្រុស ស្រី ចាស់ក្មេង រាប់រយនាក់ បានមកទស្សនា។
ក្នុងនោះមានការអញ្ជើញចូលរូមក្រោមអធិបតីភាព ឯកឧត្តម សុន ជា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។
កម្មវិធីប្រណាំងរទេះគោសាឡីលឿននេះបានរៀបចំដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ សហការរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ និងសមាគមចិញ្ចឹមគោកម្ពុជា។ ក្នុងនោះមានរទេះគោមកពីតាមបណ្តាខេត្តចំនួន៣៩នឹមបានចូលរួមប្រកួត។
អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងរទេះសាឡីគោលឿននេះបាននិយាយថា ពួកគាត់ពិតជាមានការសប្បាយរីករាយណាស់ ទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រ និងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌ និងសិល្បៈ សហភាពសហពន្ធ័យុវជនកម្ពុជា (សសយក) ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានរាល់ឆ្នាំ៕