ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីជំនាញពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសឆាយទន្ទ្រានយក តែរហូតមកដល់ពេលនេះស្ងាត់ឈឹងមិនទាន់មានចំណាត់ការ ឬមួយបានសើមមាត់សើមករហើយទេដឹង.?

អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីជំនាញពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រឈួសឆាយទន្ទ្រានយក តែរហូតមកដល់ពេលនេះស្ងាត់ឈឹងមិនទាន់មានចំណាត់ការ ឬមួយបានសើមមាត់សើមករហើយទេដឹង.?

ខេត្តកំពង់ស្ពឺ៖ លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២៣កន្លងទៅបានដឹកនាំមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះទៅពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ខណៈដែលមានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈួសឆាយរុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនរាប់រយហិកតានោះ  ប៉ុន្តែរហូតមកដល់ពេលនេះស្ងាត់ឈឹង! ប្រជាពលរដ្ឋដាក់ការសង្ស័យថា អស់លោកមន្ត្រីជំនាញប្រហែលជាបានសើមមាត់សើមករពីក្រុមជនខិលខូចទាំងនោះអស់ហើយទេដឹង? ទើបគ្មានចំណាត់ការអ្វីសោះ!។

បើយោងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងទៅមានក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ធ្វើការឈួសឆាយ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ អស់រាប់រយហិកតា ដើម្បីយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផង។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តទៀតថា ដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈួសឆាយ រុករានទន្ទ្រានយកនោះ នៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច នឹងអ្នកមានលុយអ្នកមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា ដោយមិនខ្លាចញញើតនិងច្បាប់ អាជ្ញាធរឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធហាក់បីដូចជាមិនអើពើ និងចាត់វិធានការទាល់តែសោះ។

 ជាក់ស្តែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះលោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះទៅពិនិត្យដល់ទីតាំងដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ ដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈួសឆាយ រុករានទន្រ្ទានរួចហើយនោះ លោកបានឲ្យដឹងថា ពិតជាមានការឈួសឆាយដីព្រៃរបស់រដ្ឋមែន ប៉ាន់ស្មានប្រហែលជាង១០ហិកតា ដីនេះស្ថិតនៅភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

លោក ជា ទិត្យ បានឲ្យដឹងទៀតថា រឿងក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខាងលើនេះ បើខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។

លោកបានឲ្យមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើរចុចទីតាំងដីដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈូសឆាយ រុករានទន្ទ្រានរួចហើយនោះ ចង់ដឹងថាតើដីនេះស្ថិតនៅតំបន់សហគមន៍ ឬនៅតំបន់ណា ងាយស្រួលធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីឆ្លងយោបល់ពីថ្នាក់លើ សូមធ្វើការដកហូតទីតាំងដីខាងលើនោះមកទុក្ខជាសម្បត្តិរដ្ឋវិញ។

លោក ជា ទិត្យ បានបន្តទៀតថា ចំណែកក្រុមជនខិលខូចដែរលួចដាក់គ្រឿងចក្រជីកាយ ឈួសឆាយ រុករានទន្ទ្រានដីព្រៃការពារដោយព្រះរាជក្រឹត្យខាងលើនោះ លោកឲ្យកម្លាំងការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ លោកថា មិនឲ្យជនល្មើសរួចខ្លួននោះទេ ។

ពលរដ្ឋថាការលើកឡើងរបស់លោក ជា ទិត្យ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រហូតមកដល់ពេលនេះទីតាំងដីដែលក្រុមជនខិលខូចលួចដាក់គ្រឿងចក្រជីកាយ ឈួសឆាយ រុករានទន្ទ្រានយកនោះ នៅមិនទាន់មានកម្លាំងជំនាញណាចុះមកធ្វើការដករហូតទុក្ខជាសម្បត្តិរដ្ឋនោះឡើយ ចំណែកឯក្រុមជនខិលខូចកម្លាំងជំនាញនៅមិនទាន់ស្រាវជ្រាវនិងកំណត់មុខសញ្ញាឃើញដែរ ។

ពលរដ្ឋដាក់ការសង្ស័យថា ប្រហែលកម្លាំងជំនាញពាក់ព័ន្ធបានសើមមាត់សើមករពីក្រុមជនខិលខូចអស់ហើយមើលទៅ បានរហូតមកដល់ពេលនេះមិនទាន់មានចំណាត់អ្វីសោះ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាលនឹងឃុំត្រពាំងជោ  នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា: ជនខិលខូចដែលហ៊ានយកគ្រឿងចក្រទៅធ្វើការឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដែលការពារដោយព្រះរាជក្រឹត្យ{នៅចំណុចជើងភ្នំប្រាក់} គ្មានច្បាប់អនុញ្ញាតនោះ ត្រូវបានគេស្គាល់ឈ្មោះ {តាប៉ាង} អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពលួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងហាក់គ្មានខ្លាចញញើតច្បាប់សូម្បីតែបន្តិច ដោយសារតែអាជ្ញាធរពាក់ព័ន្ធជាច្រើនស្ថាប័នមិនធ្វើការបង្ក្រាបសោះឡើយ។

   ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បាននិយាយឲ្យដឹងទៀតថា: បើគ្មានការបើកដៃពីមន្ត្រីបរិស្ថាន មេឃុំតាសាល មេឃុំត្រពាំងជោ ក៏ដូចជាអាជ្ញាធរស្រុកឱរ៉ាល់ ទេនោះ គឺសកម្មភាពដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនអាចកើតឡើងបានទេ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើរសុំយ៉ាងទទូចដល់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ គួរចាត់មន្ត្រីជំនាញចុះ ពិនិត្យទីតាំងដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ឡើងវិញផង ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាក្រុមជនខិលខូចនឹងនាក់ពាក់ព័ន្ធ យកមកចាត់ការបន្តតាមនីតិវិធីច្បាប់ ពីព្រោះត្រឹមតែរយៈ ពេលខ្លីសោះ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា បានក្លាយជាវាលរហោស្ថានអស់ទៅហើយ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!