ខេត្តកំពង់ស្ពឺ÷ ប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិនិងព្រៃឈើ ក្នុងខេត្តកំពង់ស្ពឺ បានសម្ដែងនៅការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់វិនាសហិនហោចធនធានធម្មជាតិព្រៃឈើ ដែរនៅសេសសល់តាមតំបន់នានាក្នុងខេត្ត ខណៈសកម្មភាពកាប់អាជ្រៀកឈើ ដឹកលក់យ៉ាងអាណាធិបតេយ្យ មានការក៏ក្រើកឡើងវិញ ។
ជាក់ស្ដែងនៅយប់ រំលងអាធ្រាត្រថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ កម្លាំងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃហៅកាត់{វ៉ៃអេដ} សហការជាមួយកម្លាំងមន្ត្រីជំនាញដែន ជម្រកសត្វព្រៃភ្នំឳរ៉ាល់ បានចុះធ្វើការបង្រ្កាប គោយន្តកន្រ្តៃដឹកឈើគ្នៀបមួយគ្រឿងរបស់មេឧក្រិដ្ឋកម្មព្រៃឈើដ៏ធំម្នាក់ប្រចាំខេត្តកំពង់ស្ពឺ។
តាមប្រភពបានអោយដឹងថា គោយន្តកន្ត្រៃដឹកជញ្ជូនឈើ ដែរកម្លាំងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃហៅកាត់{វ៉ៃអេដ} សហការជាមួយកម្លាំងមន្ត្រីជំនាញដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ បានបង្ក្រាបខាងលើនេះ ជារបស់ឈ្មួញឈើល្បីប្តីប្រពន្ធ១គូរឈ្មោះ {ចែភាស់} មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គួរំលឹកថាកាលកន្លងទៅ មេឈ្មួញខាងលើនេះធ្លាប់មានបណ្តឹងជាប់នៅតុលាការខេត្តកំពង់ស្ពឺពាក់ព័ន្ធនឹងការជួញដូររកសុីបទល្មើសព្រៃឈើកាលពីកន្លងទៅផងដែរ ។
ប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាលើ បន្តលើកឡើងថា ដោយសារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ជាពិសេសទៀតនោះ គឺចូលរួមបើកដៃដើម្បីទទួលបានលាភសក្ការៈផ្ទាល់ខ្លួន ដែលកន្លងមក មេឈ្មួញប្តីប្រពន្ធ១គូរនេះបានជះលុយរាប់មុឺនដុល្លារទៅហើយដើម្បីអោយទៅក្រុមអ្នកកាប់បំផ្លាញឈើនៅក្នុងស្រុកឳរ៉ាល់នោះ ធ្វើអោយមេឈ្មួញដុះស្លែប្តីប្រពន្ធ១គូរនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថាន បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងដែនជម្រក ដែរការពារដោយព្រះរាជក្រឹត្យជួរភ្នំឱរ៉ាល់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការសម្ដែងការព្រួយបារម្ភខាងលើនេះ ខណៈសកម្មភាព អាជីវកម្មព្រៃឈើ របស់ឈ្មួញឈើដ៏ល្បីប្រចាំតំបន់ប្តីប្រពន្ធ១គូរឈ្មោះ {ចែភាស់} មានទីលំនៅភូមិក្បាលត្រឡាច ឃុំខ្ទុក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានកំពុងបន្តសកម្មភាពឡើងវិញ កាប់ នឹង អាឈើ ដឹកតាមគោយន្តកន្ត្រៃរបស់ខ្លួន ចូលមកតំបន់ក្នុងឃុំខ្ចុក្រាំង និងលក់ចែកចាយ ដោយរលូនគ្មានសមត្ថកិច្ចពាក់ព័ន្ធណាក្នុងខេត្តជាពិសេសមន្ត្រីជំនាញតាមដងផ្លូវ មិនធ្វើការអាពើឬមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។
ប្រជាពលរដ្ឋបានបន្តទៀតថា គេតែងតែប្រទះឃើញមានរថយន្តកែច្នៃ រថយន្តសាំយ៉ុង គោយន្តកន្ត្រៃ ធ្វើសកម្មភាពដឹកជញ្ចួនឈើប្រណិត ឈើប្រភេទរាជថ្កុល ឈើគគីរ និងឈើអារ រាប់សិបម៉ែត្រគូបតាមដងផ្លូវជាតិលេខ៤៤ពីស្រុកឱរ៉ាល់ ចូលមកខេត្តកំំពង់ស្ពឺ
យ៉ាងរលូន ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចតាមដងផ្លូវចេញមុខទប់ស្កាត់ ឬ បង្ក្រាបឡើយ។
ការបង្ក្រាបសកម្មភាពគោយន្តកន្ត្រៃដឹកឈើខាងលើនេះ ប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិព្រៃឈើសំដែងនូវការគាំទ្រ នឹង សាទរចំពោះចំណាត់ការនិងការខិតខំរបស់ កម្លាំងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃហៅកាត់{វ៉ៃអេដ} សហការជាមួយកម្លាំងមន្ត្រីជំនាញដែន ជម្រកសត្វព្រៃភ្នំឳរ៉ាល់ ដែលបានសហការនិងបង្ក្រាបគោយន្តកន្ត្រៃដឹកឈើខាងលើនេះ ។
ប្រជាពលរដ្ឋបានសំណូមពរនិងស្នើសុំដល់ឯកឧត្ដម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ គួរចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ នឹង បង្រ្កាបសកម្មភាពកាប់បំផ្លាញធនធានព្រៃឈើក្នុងខេត្តកំពងើស្ពឺ ខណ: ប្រភពបានអះអាងថា អ្នកដែលប្រព្រឹត្តនោះ នៅតែជាមនុស្សដ៏ដែលៗ ហើយពេលបង្ក្រាបចាប់យកតែឈើ និង គោយន្ត បន្ទាប់មកអ្នកប្រព្រឹត្តនៅតែធ្វើសកម្មភាពដ៏ដែលៗ ដែលជាកត្តាបង្រ្កាបនិងទប់ស្កាត់មិនមានប្រសិទ្ធភាព។
មហាជនបានចោទជាសំណួរសួរថា: តើមេឈ្មួញបំផ្លាញព្រៃឈើយ៉ាងរង្គៀលដ៏ល្បីប្តីប្រពន្ធ១គូរឈ្មោះ {ចែភាស់} អាចបំបាំងកាយគេចផុតពីសំណាញ់ច្បាប់ដែឬទេ ? ខណ:កន្លងទៅ មេឈ្មួញខាងលើនេះធ្លាប់មានបណ្តឹងជាប់នៅតុលាការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការជួញដូររកសុីបទល្មើសព្រៃឈើកាលពីកន្លងទៅផងដែរនោះ៕