កំពង់ស្ពឺ៖ ក្រោមការរៀបចំឱ្យមានព្រឹត្តិការណ៍សំបូរបែបរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែឆ្នាំថោះនៅទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ បានរៀបចំឲ្យមានកំពង់ស្ពឺសង្ក្រាន្តនឹងល្បែងប្រជាប្រិយជាច្រើនដើម្បីលេងកម្សាន្តសប្បាយ ក្នុងនោះគេសង្កេតឃើញថាមានភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិ មកលេងកម្សាន្តយ៉ាងច្រើនផងដែរ។ នេះគឺដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិអាចដើរហើរដោយសេរីដោយមិនមានការភ័យខ្លាច។
ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាននេះជាឆ្នាំទី២ហើយដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំឱ្យមានឡើងក្រោយជួបនៅវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកាលពីឆ្នាំទី១កំពង់ស្ពឺសង្ក្រាន្តអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តបយ៉ាងច្រើនផងដែរ។
សម្រាប់ឱកាសកំពង់ស្ពឺសង្ក្រាន្តនៃឆ្នាំទី០២នេះរដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថា និងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តសប្បាយនិងកើនឡើងទ្វេរដងនៃឆ្នាំកន្លងទៅ ខណៈឆ្នាំនេះរដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍យ៉ាងច្រើនដើម្បីបម្រើដល់ការកម្សាន្តសប្បាយរបស់ភ្ញៀវជាតិនិងអន្តរជាតិក្រោមការការពារសន្តិសុខនិងរក្សាសណ្តាប់ធ្នាប់ដោយកងកម្លាំងទាំងបីប្រភេទយ៉ាងប្រុងប្រយត្ន័បំផុត៕